About Me

header ads

សមត្ថកិច្ចចុះ​បង្ក្រាប​អ្នកលេងល្បែងភ្នាល់តាមអនឡាញរឹបអូសបានតែម៉ូតូជាច្រើនគ្រឿងឯម្ចាស់រត់បាត់ស្រម៉ោលអស់

ខេត្តរតនគិរី៖ ល្បែង​ស៊ីសង​ជល់មាន់​ តាម​onlineមួយកន្លែងក្នុងក្រុងបានលុងត្រូវបានកម្លាំង​ការិយាល័យព្រហ្ម​ទណ្ឌ​កំរិតស្រាល​នៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំង​អធិការ​ដ្ឋាន​ក្រុង​បានលុង​ចុះ​បង្ក្រាប​រឹបអួសបានម៉ូតូជាច្រើនគ្រឿងរួមទាំងឧបករណ៍ជាច្រើនទៀតនិងនាំខ្លួនម្ចាស់ទីតាំងមកសួនាំចាត់ការបន្តតាមច្បាប់។

ការចុះបង្ក្រាបទីតាំងល្បែងសុីសងតាមអនឡាញនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤.៣០នាទីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៩នៅ​ចំណុចភូមិ​ ជ័យ​ជំនះ​សង្កាត់ ឡាបានសៀក​ ក្រុងបានលុងខេត្តរតនគិរី។

ប្រភពបានឱ្យដឹងថាម្ចាស់ផ្ទះទីតាំងបើកល្បែងសុីសងភ្នាល់តាមប្រព័ន្ធអនឡាញដុះស្លែរយូហើយមួយនេះឈ្មោះ​ ប៊ួយ​ធី​ ង៉ុក​ហ៉ា​ភេទ​ស្រី​ ជនជាតិវៀតណាម រស់នៅកន្លែងបើកល្បែងសុីសងខាងលើ ។

ក្រោយពីសមត្ថកិច្ចធ្វើការបង្ក្រាបរឹបអូសបានវត្ថុតាងរួម​មាន​ ម៉ូតូ​ចំនួន​២៧​ គ្រឿង​ទូរទស្សន៍​ចំនួន​ ០៣គ្រឿង​និងម៉ាស៊ីន​កត់​ឆ្នោត​ចំនួន​ ០១គ្រឿង។

ហើយសមត្ថកិច្ចបាននាំយកវត្ថុតាង​​ទាំងអស់ទៅ រក្សាទុក​នៅ​ការិយាល័យ​ព្រហ្ម​ទណ្ឌកំរិតស្រាល​នៃស្នងការដ្ឋានខេត្ត ។ ឯម្ចាស់ផ្ទះក៏បាន នាំខ្លួនទៅដែរដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់ផងដែរ៕