About Me

header ads

រថយន្តដឹកចំណីសត្វគេចរថយន្តមួយគ្រឿងឆ្លងផ្លូវក្រឡាប់ ដេកស្តូកតាមផ្លូវជាតិលេខ៥

រាជធានីភ្នំពេញ៖ រថយន្តម៉ាកISUZUមួយគ្រឿង បានបើកបោះពួយ គេចរថយន្ត មួយគ្រឿង បត់ឆ្លងផ្លូវបណ្តាលអោយឡើង ខឿនសួនច្បារខណ្ឌចែកផ្លូវជាតិលេខ៥បណ្តាលអោយក្រឡាប់ដេកស្តូកនៅលើដងផ្លូវ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ ៥មុខក្រុមហ៊ុន ម៉ែនសារ៉ុន ក្នុងភូមិ ឌួង សង្កាត់ ព្រែកព្នៅខណ្ឌព្រែកព្នៅ ។

 រថយន្ត ដែលក្រឡាប់នោះ ម៉ាកISUZU ចំណុះ៥តោនដឹកចំណីសត្វ  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ៣B ០១៤០បើកបរ ដោយ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើយ។  នៅក្នុងគ្រោះថ្នាក់នោះពុំបណ្តាលអោយមនុស្សរងរបួសឡើយ គឺគ្រាន់តែខូចខាតរថយន្តធ្ងន់តែប៉ុណ្ណោះ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តដឹងចំណីសត្វខាងលើ បានធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ មានរថយន្តមួយគ្រឿងឆ្លងផ្លូវ ពីលិចទៅកើត  រថយន្តដឹកចំណីសត្វក៍បានទាញចង្កូតគេចទៅឆ្វេង ដៃ ជ្រុលចង្កូតទៅបុកខឿន សួនច្បារ ខណ្ឌចែកផ្លូវបណ្តាលអោយក្រឡាប់ដេកស្តូកតែម្តង ។ បន្ទាប់ពីគ្រោះថ្នាក់ម្ចាស់ ក៍បានហៅរថយន្តមកស្ទួចលើកឡើងយកទៅជួសជុលដោយខ្លួន ឯង៕