About Me

header ads

នគរបាលខណ្ឌសែនសុខបង្ក្រាបគ្រឿងញៀនឃាត់ខ្លួន ស្រីប្រុស ១២នាក់

រាជធានីភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការឆែកឆេរ ដោយបង្ក្រាបគ្រឿងដោយឃាត់ខ្លួនជនសង្ស័យ ស្រីប្រុស ចំនួន១២នាក់ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួន៧កញ្ចប់និងសម្ភារះ មួយចំនួន ។

ការបង្ក្រាបគ្រឿង ញៀននេះធ្វើឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្រោមការដឹកនាំ ដោយលោក វរះសេនីយ៍ឯក ហូរ ម៉េង វ៉ាង  អធិការនគរបាលខណ្ឌសែនសុខ  ។

តាមនគរបាល បានអោយដឹង ថា ទីតាំង ដែលសមត្ថកិច្ច ចុះបង្ក្រាប គឺ ជាផ្ទះល្វែង ដែលក្រុមយុវជនជួបប្រមូលផ្តុំគ្នា ចែកចាយប្រើប្រាស់គ្រឿងញៀន និងមានការចាក់ភ្លេងញាក់សប្បាយផងដែរ។

តាមនគរបាលបានអោយដឹងថា នៅក្នុងការឆែកឆេរ សមត្ថកិច្ចឃាត់ខ្លួន សង្ស័យចំនួន ១២នាក់ក្នុងនោះមានស្រី០៣នាក់ ព្រមទាំងដកហូតសំភារៈមួយចំនួនមាន៖ក្រាមសសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់»,ថ្នាំគ្រាប់ពណ៌ខៀវចំនួន ០២គ្រាប់» ដបថ្នាំពណ៌ខ្មៅតូច០១»,ម៉ាស៊ីនចាក់ភ្លេង០១គ្រឿងLaptop ០១គ្រឿង,»បាស់JBL ០១គ្រឿង»,អំពូលភ្លើងពណ៌ ០១គ្រឿង។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កំលាំងសម្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនិងចាត់ការតាមច្បាប់៕