About Me

header ads

ជនសង្ស័យម្នាក់ក្នុងសំនុំរឿងឃាតកម្មបាញ់សម្លាប់ប្តីប្រពន្ឋមួយគូ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តហើយកាលពីថ្ងៃទី១១ កញ្ញា ២០១៩ ខណៈជនសង្ស័យម្នាក់ទៀតកំពុងសម្ងំលាក់ខ្លួនក្នុងព្រៃនៅឡើយ

មណ្ឌលគិរី៖ នគរបាល បានបញ្ជាក់ថាជុំវិញករណីនេះ សមត្ថកិច្ច មានការពិបាកក្នុងការស្វែងរកអ្នកពាក់ព័ន្ឋ(ប្តីរបស់ជនសង្ស័យ)ដែលបានយកកាំភ្លើងទៅលាក់ទុក ព្រោះបញ្ហាភូមិសាស្ត្រស្មុគស្មាញសម្បូរព្រៃធំៗ។អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានឲ្យដឹងថាស្ត្រីជនសង្ស័យក្នុងករណីឃាតកម្ម បច្ចុប្បន្នកំ ពុងឃុំខ្លួននៅពន្ឋនាគារខេត្តដើម្បីចាត់ការទៅតាមនិតិវិធីតាមច្បាប់បន្ថែមទៀត។

សូមរំឮកថាកាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ សពប្ដីប្រពន្ធ២នាក់ ត្រូវបានសមត្ថកិច្ចស្រុកកូនមុំ ខេត្តរតនគិរី (មានភូមិសាស្ត្រជិតកន្លែងកើតហេតុជាងសមត្ថកិច្ចខេត្តមណ្ឌលគិរី) ដឹកយកទៅតំកល់នៅវត្តអូរភ្លង ស្រុកកូនមុំ ខេត្តរតនគិរី ក្រោយពីកើតហេតុការណ៍បាញ់ប្រហារដោយខ្មាន់កាំភ្លើង២នាក់ប្ដីប្រពន្ធ កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅតំបន់អនាធិបតេយ្យព្រៃខៀវ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សពជនរងគ្រោះ មានឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ៣៧ឆ្នាំ ជាប្ដី ប្រពន្ធមានឈ្មោះ អុល អាយុ៣៣ឆ្នាំ។ សពអ្នកទាំង២នាក់ ជាជនជាតិខ្មែរ ទើបមកពីខេត្តកំពង់ធំ ធ្វើចំការ នៅចំណុចខាងលើបាន៩ខែ មានកូនតូចៗ ៣នាក់ កូនប្រុសច្បងអាយុ ៧ឆ្នាំ កូនទី២ស្រី អាយុ៥ឆ្នាំ និងប្អូនទី៣ ស្រី អាយុ៤ឆ្នាំ។
បើតាមការឲ្យដឹងពីអ្នកជិតខាង ក្រុមគ្រួសារទាំងពីរ មានទំនាស់ទាស់គ្នាជាច្រើនលើកច្រើនសារមកហើយ ព្រោះរឿងដី ដែលជនដៃដល់បានឲ្យទៅជនរងគ្រោះ។ ក្រោយមក ក្រុមគ្រួសារអ្នកទាំងពីរ ក៏មានទំនាស់និងគ្នា ហើយជនដៃដល់ទាមទារយកដីមកវិញ តែខាងជនរងគ្រោះមិនព្រមឲ្យ។ ក្រុមគ្រួសារទាំងពីរនេះ តែងតែឈ្លោះប្រកែកគ្នាជារើយៗ។

លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះរួមទាំងអ្នកជិតខាងបានចាក់ធុងបាស ផឹកស្រាមានគ្នា៥ ទៅ៦នាក់ តាំងពីម៉ោងប្រមាណជាង៣ រសៀល រហូតដល់ម៉ោង៧យប់ ទើបឈប់។ នៅពេលក្រុមជនរងគ្រោះបំបែគគ្នាឈប់ផឹកវិលត្រឡប់ទៅផ្ទះវិញនោះ ជនដៃដល់ ក៏បានមកស្ទាក់តាមផ្លូវ រករឿងឈ្លោះប្រកែកគ្នា រឿងចាក់ធុងបាស់ ហើយជនរងគ្រោះឮដូច្នោះ ក៏បានចេញពីផ្ទះទាំងពីរនាក់ប្ដីប្រពន្ធ ទៅសួរនាំ ហើយត្រូវបានខ្មាន់កាំភ្លើងទាំងពីរនាក់ប្ដីប្រពន្ធជិតខាងនោះ បាញ់ប្រហារ ទៅលើប្ដីប្រពន្ធជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕