About Me

header ads

រកឃើញម្នាក់ហើយដែលបាត់ខ្លួន២នាក់ក្នុងករណីគ្រោះទឹកជំនន់នៅស្រុកសំឡូត

បាក់ដំបង:បើយោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា:កម្លាំងយោធាថៃសហការជាមួយកម្លាំងទាហានកម្ពុជាបានធ្វើការរុករកជនរងគ្រោះដែលបានបាត់ខ្លួនចំនួន 2 នាក់ដោយរត់គេចពីទឹកជំនន់កាលពីថ្ងៃទី 16 កញ្ញា 2000 19 កន្លងទៅ  ពេលនេះបានរកឃើញម្នាក់នៅក្នុងទឹកដីថៃ ជាប់ឃុំតាតោកស្រុកសំឡូតខេត្តបាត់ដំបង។

ជនរងគ្រោះត្រូវបានគេរកឃើញនៅមានជីវិតខណៈដែលជនរងគ្រោះកំពុងឃាតខ្លួននៅជិតអូមួយកន្លែងក្នុងទឹកដីថៃចម្ងាយជិត ២ពាន់ ម៉ែត្រនិងបានបញ្ជូនមកដល់ទឹកដីខ្មែរនៅម៉ោង 6 00 នាទីល្ងាចថ្ងៃទី 19 កញ្ញា 2019។

បុរសជាជនរងគ្រោះបានឲ្យដឹងថា:ក្រុមខ្លួនមានគ្នាបីនាក់ដើរមើលអន្ទាក់ក៏ប្រទះឃើញជ្រូកព្រៃមួយក្បាល បានសម្លាប់និងវះយកពោះវៀនច្រកក្នុងថង់តែមិននឹកស្មានថាបានជួបហេតុការណ៍បាក់ដីភ្នំសង្កត់  ពួកយើងបានរត់គេចខ្លួនបែកគ្នាអស់ហើយមិនដឹងថាទៅទៅដល់ទីណានោះទេ។

  យ៉ាងណានោះបើកគិតមុខដល់ល្ងាចថ្ងៃដដែលជនរងគ្រោះកំពុងត្រូវបានរៀបចំដឹកចេញពីទឹកដីថៃមុខកាន់ព្រំដែនកម្ពុជាវិញដើម្បីបញ្ជូនជនរងគ្រោះបន្តទៅស្រុកកំណើតដើម្បីសង្គ្រោះ។

ដោយឡែកជនរងគ្រោះម្នាក់ទៀតដែលបាត់ខ្លួនគេនៅមិនទាន់មានតម្រុយនោះឡើយ។ ហើយកម្លាំងសហការនៅតែបន្តរុករកជនរងគ្រោះម្នាក់ទៀតដែលបាត់ខ្លួន៕