About Me

header ads

ផ្លោះរបងផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១ និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្បែរបន្ទាយPMលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើមានឈ្មោះ ស ចាន់តារា អាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំទួលសង្កែខណ្ឌឫស្សីកែវ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ ជនសង្ស័យខាងលើបានធ្វើសកម្មភាពផ្លោះរបងផ្ទះប្រជាពលរដ្ឋបំណងប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែត្រូវពួកគាត់ឃើញក៏ស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យ រត់រហូតបានប្រហែល៥០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋចាប់បាន រួចទាក់ទងទៅសមត្ថកិច្ចឱ្យយកជនសង្ស័យទៅប៉ុស្តិ៍នគរបាលបឹងកក់១ ដើម្បីធ្វើការសួរនាំ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ៕