About Me

header ads

ព័ត៌មានលំអិតជុំវិញការឆេះផ្សារឃ្លាំងរំសេវអស់៣៧តូបគណះកម្មាការផ្សារសង្ស័យ បណ្តាលមកពីផ្ទុះថ្មទូរស័ព្ទ

រាជធានីភ្នំពេញ៖ ផ្សារឃ្លាំងរំសេវស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានអគ្គីភ័យ ឆាបឆេះបណ្តាលអោយតូបចំនួន៣៧តូប ដែលសុទ្ធជាតូបលក់ទូរស័ព្ទ គ្រឿងបន្លាស់និងជួសជុលទូរស័ព្ទបានរងការខូចខាតទាំងស្រុង។ទោះបីជាយ៉ាងណាពុំទាន់ដឹងថា គិតជាប្រាក់អស់ប៉ុន្មានឡើយ ។
តាមរបាយការណ៍ បឋម បានអោយដឹងថា អគ្គីភ័យ នេះបានកើតឡើង នៅវេលាម៉ោងប្រមាណ១១និង២០នាទីយប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ហើយបានរត់ទៅវិញនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១១ខែកញ្ញា ។នៅក្នុងហេតុការណ៍រថយន្តពន្លត់អគ្ឡីភ័យ ចំនួន២៦គ្រឿងបានទៅបាញ់អន្តរាគមន៍ ។ តូបលក់និងជួសជុលទូរស័ព្ទចំនួន ៣៧តូប ដែលស្ថិតនៅទល់ខ្នងគ្នា នៅកណ្តាលផ្សារត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង ។

ទាក់ទិនការកើតមានអគ្គីភ័យនេះនគរបាលអោយដឹងថាបណ្តាលមកពីទុស្សេខ្សែភ្លើង ។ទោះបីជាយ៉ាងណា គណះកម្មាការផ្សារឃ្លាំងរំសេវបានធ្វើការបដិសេធព្រោះនៅពេលយប់នោះ នៅក្នុងផ្សារបានបិទភ្លើងផ្តាច់ចរន្តអគ្គីសនី អស់នៅសល់តែខាងក្រៅផ្សារ តែប៉ុណ្ណោះ។

តាមគណះកម្មាការផ្សារមានការសង្ស័យ បណ្តាលមកពីផ្ទុះថ្មទូរស័ព្ទក្លាយជាអគ្គីភ័យ ឆាបឆេះចេញពីតូបលេខ ២០០ឬ២០១ដែលស្ថិតនៅជាបគ្នាហើយឆេះរាល់ដាល់ទៅយ៉ាងឆាបរហ័សទៅបែកខាងកើត។នៅក្នុងចំណោមតូបទាំង៣៧តូប ក្នុងនោះមានតូបបោះដុំទូរស័ព្ទនៅតាមបណ្តាលខេត្តប្រមាណ៤ទៅ៥តូប ។ក្រៅពីនោះ សុទ្ធតែតូបជួសជុលទូរស័ព្ទនិងលក់គ្រឿងទូរស័ព្ទ។តាមព័ត៌មានបានអោយដឹងទៀតថា ផ្សារឃ្លាំងរំសេវ មានតូបទាំងអស់៦៥០តូប  ហើយ ត្រូវភ្លើង ឆាបឆេះអស់ ៣៧តូបតែមិនទាន់ដឹងពីទំហំនៃការខូចខាតឡើយ៕