About Me

header ads

ឃាត់ខ្លួន បុរសម្នាក់ថ្នើមធំហៅអ្នកបើកកង់៣ទៅកន្លែងស្ងាត់ដកកាំបិតចុងស្រួចភ្ជង់ប្លន់មិនបានសម្រេច

រាជធានីភ្នំពេញ៖ បុរសម្នាក់ ត្រូវបានអ្នករត់ម៉ូតូកង់៣ ចាប់កាច់ដៃវាយទ្រមខ្លួន ប្រគល់ទៅអោយនគរបាលចាត់ការតាមច្បាប់បន្ទាប់ពីហៅម៉ូតូកង់៣ជិះទៅកន្លែងស្ងាត់ធ្វើសកម្មភាពដកកាំបិតភ្ជង់ប្លន់ យកប្រាក់ និងទូរស័ព្ទមិនបានសម្រេច ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់កាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩ នៅតាមផ្លូវបេតុង  ក្នុង ភូមិ ទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យ ដែលថ្លើមធំ នោះ ឈ្មោះ អូន ភេទប្រុសអាយុ២៣ឆ្នាំ ជាកម្មករ សំណង់ ស្នាក់នៅផ្ទះជួលក្រោយ សួនឧស្សាហ៍កម្មកាណាឌីយ៉ា  ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន ប្រជាពលរដ្ឋនាំគ្នា វាយទ្រមខ្លួន ផងដែរ។

តាមព័ត៌មានអោយ ដឹងថានៅមុនពេលកើតហេតុ ជនសង្ស័យ បានហៅម៉ូតូកង់៣ជិះ ពីកាណាឌីណា ដោយប្រាប់ថា ទៅឃ្លាំង នៅ តាមផ្លូវដួង ងៀប ។នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ចូលទៅតាមផ្លូវបេតុងកន្លែងស្ងាត់ ជនសង្ស័យ  បានធ្វើសកម្មភាពយកកូនកាំបិតចិត្តបន្លែមកភ្ជង់កម្ចាស់ម៉ូតូកង់គំរាមប្លន់យកទូរស័ព្ទ បានសម្រេច និងគំរាមយកប្រាក់តែត្រូវបានជនរងគ្រោះ ដែលទំនង់ជាចេះក្បាច់គុន ក៍បានចាប់កាច់ដៃ ប្រតាយប្រតប់គ្នា បាក់កាំបិត ហើយ ឃាត់ខ្លួនបានវាយទ្រមខ្លួន ។

តាមព័ត៌មាន បានអោយដឹងថា ជនសង្ស័យ ទំនង់ជាមនុស្សញៀន ថ្នាំ បានជាថ្លើមធំហ៊ានហៅម៉ូតូកង់៣ ទៅកន្លែងស្ងាត់ធ្វើសកម្មភាពប្លន់បែបនេះ។ជនសង្ស័យ ត្រូវបាននគរបាលនាំខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរនិងនិងចាត់ការតាមច្បាប់៕