About Me

header ads

មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្វាយទាប

ខេត្តស្វាយរៀងៈ មនុស្ស៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍មួយបានកើងឡើងកាលពីវេលាម៉ោង ១៩និង១៥នាទីយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតក្នុងភូមិ ក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថាៈមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ និង អ្នកថ្មើរជើង លើផ្លូវក្រាលកៅស៊ូលេខ៣១៧  ស្ថិតក្នុងភូមិ ក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

ប្រភពដដែលបានឱ្យដឹងទៀតថាៈម៉ូតូបង្កម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ ខ្មៅពាក់ផ្លាកលេខ ស្វ.រ ១M ១៦១១  បើកបរដោយ ឈ្មោះ  វង សារ៉ា ភេទប្រុសអាយុ ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសាម៉រឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) មានអ្នករួមដំណើរមួយនាក់ឈ្មោះ ទិត្យ សុភ័ត្រ្តា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល (មិនពាក់មួយសុវត្ថិភាព) ទិសដៅពីត្បូងទៅជើងមកដល់កន្លែងកើតហេតុខាងលើ ក៍បើកម៉ូតូជ្រុលទៅបុកអ្នកថ្មើរជើងដែលកំពុងដើរអៀបជញ្ចើមផ្លូវខាងលិចពីត្បូងទៅជើងឈ្មោះ ស ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិក្រញូង  ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ ។
ប្រភពខាងលើបានបន្ថែមទៀតថាៈករណីនេះអ្នករងរបួសទាំងបីនាក់បានបញ្ចូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំណែកឯម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមាំងថ្កោល (ម៉ូតូខូចខាតស្រាល)។