About Me

header ads

រថយន្ត៣គ្រឿង ម៉ូតូកង់បីមួយគ្រឿងបុកបន្តកន្ទុយគ្នា រងខូចខាត កកស្ទះចរាចរណ៍យ៉ាងខ្លាំង

ភ្នំពេញ ៖ រថយន្តចំនួន៣គ្រឿង និងម៉ូតូកង់បីមួគ្រឿង បើកបុកបន្តកន្ទុយគ្នារងខូចខាតដំណំ ក្នុងដំណើរស្របទិស គ្មានអ្នករងរបួស តែកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅលើកំណាត់ផ្លូវចោមចៅ មុខផ្សារកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលយានយន្តបើកបរលើផ្លូវចោមចៅ ពីលិចទៅកើត ដល់ចំណុចខាងលើ រថយន្តដឹកបេតុង ម៉ាក ISUZU ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 5A-1502 បើកបុកគូទរថយន្តកូរ៉េ ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2M-1524 ហើយរុញទៅបុកពីក្រោយ ម៉ូតូកង់បី ទៅបុកគៀប ជាប់ រថយន្តឡិចសុីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-2625 ដដែលបើកនៅខាងមុខគេ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ធ្វើឲ្យម៉ូតូកង់បី រុញមួយកំណាត់មុខ តែពុំមានអ្នកណារងរបួសឡើយ ពោលខូចខាតតែសម្ភារៈ និងបង្កឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ត្រូវបានកម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ បាញ់ថ្នាំចំណាំ ដើម្បីយកមធ្យោបាយពាក់ព័ន្ធដាក់អែបគៀនខាង ដើម្បីឲ្យចរាចរណ៍ធូរស្រាលមកវិញ ។

តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើ មធ្យោបាយពាក់ព័ន្ធ រថយន្តចំនួន៣គ្រឿង និងម៉ូតូកង់បីមួយគ្រឿងប្រគល់ឲ្យ សមត្ថកិច្ចជំនាញ ដើម្បីយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕