About Me

header ads

សត្វកណ្តុលគឺជាសត្វចង្រៃស៊ីបំផ្លាញស្រូវអង្កនិងផលដំណាំផ្សេងៗ

សត្វកណ្តុលគឺជាសត្វចង្រៃស៊ីបំផ្លាញស្រូវអង្កនិងផលដំណាំផ្សេងៗ តែសាច់សត្វកណ្តុលនៅរដូវទឹកទន្លេកំពង់ហក់ឡេីងខ្លាំងនេះត្រូវគេមេីលឃេីញថាកំពង់ពេញនិយមពីប្រជាពលរដ្ឋក្នុងខេត្តកំពងឆ្នាំងទិញយកទៅបរិភោគ  ។ 

ស្ត្រីអ្នកទទួលទិញសាច់កណ្តុលនៅជណ្តេីរដេីមពោធិកំពងផ្សារក្រោមបាន បានអោយដឹងថាជារៀងរាល់ព្រឹកគាត់តែងតែមកចាំថ្លឹងប្រមូលទិញសាច់កណ្តុលដែលម៉ូយរបស់គាត់តាមភូមិនិមួយតាមដងទន្លេដឹកយកមកលក់ហេីយការប្រមូលទិញសាច់កណ្តុលនេះតែម៉ូយម្នាក់ក្នុងមួយព្រឹកពី៧០គីឡូទៅ១០០គីឡូ ។

ស្ត្រីអ្នកប្រមូលទិញសាច់កណ្តុលខាងលេីបានអោយដឹងថាសាច់កណ្តុលស្រស់នេះគាត់ទិញពីមួយដឹកយកមកលក់អោយមួយគីឡូថ្លៃ ៦០០០រៀលទៅ៧០០០រៀលនៅពេលគាត់យកទៅបោះអោយម៉ូយតាមផ្សារនិងកន្លែងលក់ផ្សេងៗបន្តទៀតថ្លៃ ១០០០០រៀល ។ 

ប្រជាពលរដ្ឋដែលជាអ្នករកចាក់សត្វកណ្តុលបានអោយដឹងថាកណ្តុលដែលគាត់ចាក់យកមកលក់វាជាសត្វកណ្តុលត្រូវទឹកលិចព្រៃនៅពេលចេញចាក់ម្តងៗពី៤ទៅ៦ទូកពេលខ្លះសម្បូរណ៍ម្នាក់ឯង១០ទៅ២០គីឡូដែលជាមុខរបររួមផ្សំពីការនេសាទត្រីខ្លះៗទំនេពីការធ្វេីស្រែចំការធ្វេីអោយជីវភាពបានធូស្រាលមួយគ្រាៗនៅពេលរដូវទឹកទន្លេកំពង់ឡេីង ។
សាច់សត្វកណ្តុលត្រូវគេមេីលឃេីញថាមានដាក់លក់នៅតាមទីផ្សារហេីយកជាមុខម្ហូបមួយដែលកំពង់ពេញនិយមសម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងៗមិនថាអ្នកនៅក្នងខេត្តកំពង់ឆ្នាំងនោះទេ  នៅតាមកន្លែងផ្សេងៗក្នុងប្រទេសផងដែរ ៕