សមត្ថកិច្ចឃាត់ខ្លួនមេការសំណង់អគារខ្ពស់មួយ និងបក្ខពួក ៩ នាក់ ក្រោយពីតដៃជាមួយសមត្ថកិច្ច !

កំពង់ឆ្នាំង:មនុស្ស៩នាក់ត្រូវសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងធ្វេីការឃាត់ខ្លួនខណះដែលរារាំងការងារសមត្ថកិច្ចកំពង់បំពេញភារកិច្ច។ ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោងប្រមាណជា ៨ យប់ថ្ងៃទី ១១ ខែ ៩កញ្ញាឆ្នាំ ២០១៩ ចំណុចខាងមុខមន្ទីហិរញវត្ថុខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចម្រុះខេត្តកំពង់ឆ្នាំង ដែលស្ថិតក្នុងកិច្ចប្រតិត្តការបាននិយាយអោយដឹងថាការឃាត់ខ្លួនខាងលើនេះសមត្ថកិច្ចចាប់ខ្លួនមេការសំណង់អាគាដ៏ខ្ពស់មួយមួយខេត្តរួមនិងកម្មករ៩នាក់ទៀត ។

-សមត្ថកិច្ចនគរបាលចម្រុះខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា នៅពេលដែលកងកម្លាំងនគរបាលចរាចរណ៍ខេត្តនិង ក្រុង សហការគ្នាដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះសណ្ដាប់ធ្នាប់ គ្រឿងញៀន និងត្រួតពិនិត្យការស្រវឹងនៅលើតាមដងផ្លូវ សាធារណះពេលយប់នេះមានកម្មករសំណង់ធនាគារម្នាក់ បានជិះម៉ូតូអត់ពាក់មួក ហើយត្រូវបានសមត្ថកិច្ចឃាត់ដេីម្បីធ្វេីការពិន័យ ប៉ុន្តែកម្មករទាំងនោះមានម្នាក់មិនព្រមអោយធ្វេីការផាកពិនយ័ ក៍បានខលទូរស័ព្ទហៅគ្នាគេជាច្រើនទៀត រួមទាំងមេការសំណង់ម្នាក់មកជាមួយផងដែរ ។

-សមត្ថកិច្ចបានបញ្ជាក់ថាមេការសំណង់រូបនេះបានធ្វើការញុះញង់ឲ្យកម្មករធ្វើការវ៉ៃតដៃជាមួយនឹងសមត្ថកិច្ច ពេលនោះក៏មានកម្មករម្នាក់បានស្ទុះមកវ៉ៃលើសមត្ថកិច្ចដែលកំពង់បំពេញការងារនៅពេលយប់ ។

សមត្ថកិច្ចបញ្ជាក់ទៀតថាក្រុមកម្មករសំណង់ទាំងអស់នេះស្ថិតក្នុងស្ថានភាពស្រវឹងនិងមានភាពច្រងេងច្រងាងខ្លាំងយកមែនទែននិងបានរារាំងដាក់មកលើសមត្ថកិច្ច ដែលកំពង់បំពេញការងារ។

-សមត្ថកិច្ចគ្មានជម្រើសក្រៅពីការចាប់ខ្លួនជនស្រវឹងទាំង ១០ នាក់បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់ ដេីម្បីបន្តនិតិវិធីតាម។