About Me

header ads

ស្ត្រីមេម៉ាយម្នាក់ត្រូវឃាតករមិនស្គាល់មុខកាប់សម្លាប់យ៉ាងព្រៃផ្សៃស្លាប់ក្នុងថ្លុកឈាម

កំពង់ធំ ៖ គួរអោយអាណោចអាធម្មណាស់ ! ស្រ្តីមេម៉ាយម្នាក់ត្រូវឃាតករមិនស្គាល់មុខកាប់សម្លាប់រួចហើយរត់គេចខ្លួនបាតស្រមោល ហេតុការណ៍ដ៏យ៉ាងសាហាវឃោឃៅនេះត្រូវបានគេប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅ ភូមិត្រពាំងជ្រៃ ឃុំបល័្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា ស្រ្តីរងគ្រោះឈ្មោះ  ឌួល ឃៀង អាយុ៥១ឆ្នាំ មុខរបរលក់នំបញ្ចុកនៅនិងតូបមុខផ្ទះរបស់ខ្លួន មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។យោងតាមការបំភ្លឺពីឈ្មោះគុយ ឃិត ត្រូវជាកូនស្រីច្បងរបស់ស្រ្តីរងគ្រោះបានរៀបរាប់ថា ម្ដាយខ្ញុំមានកូនស្រីចំនួន៤នាក់សុទ្ធតែមេម៉ាយទាំងអស់ ដោយសាជីវភាពខ្លះខាតប្អូនស្រីខ្ញុំចំនួន៣នាក់បានធ្វើចំណាកស្រុកទៅធ្វើការប្រទេសថៃ សព្វថ្ងៃម្តាយខ្ញុំបានរស់នៅជាមួយចៅតូចៗ២នាក់ដែលជាក្មេងកំព្រាឪពុក !កន្លងមកម្ដាយខ្ញុំដែលជាស្រ្តីរងគ្រោះតែងតែលក់នំបញ្ចុកនៅតូបមុខផ្ទះជារៀងរាល់ព្រឹក។

បើតាមសំដីអ្នកជិតខាងបានអោយដឹងថា ស្រ្តីរងគ្រោះជាមនុស្សល្អ មិនដែលមានទំនាស់ទាស់ទែងជាមួយនិងអ្នកដ៏ទៃនោះទេ រៀងរាល់ថ្ងៃគាត់តែងតែលក់នំបញ្ចុកនៅខាងមុខផ្ទះរាល់ថ្ងៃ !លុះព្រឹកថ្ងៃកើតហេតុវេលាម៉ោង៦និង០០មិនឃើញស្រ្តីរងគ្រោះចុះមកលក់នំបញ្ចុកហើយ ឃើញចៅស្រីអាយុទើបតែ៦ឆ្នាំអង្គុយយំនៅមាត់ទ្វាផ្ទះ ក៏រត់មកសួរនាំលុះពេលឡើងដល់លើផ្ទះក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ ហើយប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរនិងសម្ថកិច្ចដើម្បីពិនិត្យនិងធ្វើកោសលវិច្ច័យ ក្រោយពីសម្ថកិច្ចជំនាញបានពិនិត្យនិងធ្វើកោសលវិច្ច័យរួចហើយបានសណ្ឋានថា (ជាករណីអំពើឃាតកម្មប្រាកដមែន)។

ពេលពិនិត្យសាសពរួចរាល់សម្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាត្តិនិងកូនចៅធ្វើបុណ្យតាមប្រពៃណី។មកដល់ពេលនេះយើងពុំអាចការទំនាក់ទំនងតាមប្រព័ន្ធទូស័ព្ទដើម្បី សុំការបំភ្លឺពីមន្រ្ដីជំនាញជុំវិញករណីឃាតកម្មនេះឡើយ៕