About Me

header ads

ម៉ូតូសង់កូរ៉េបើកបរដោយជនជាតិវៀតណាមប្រលះកង់៣ក្រឡាប់ដេកស្តូក

រាជធានីភ្នំពេញ៖ ម៉ូតូសេ១០០កូរ៉េមួយគ្រឿងបើកបរ ដោយជនជាតិវៀតណាមម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងបានបើកបោះពួយ មុខម៉ូតូកង់៣ត្រង់ចំណុច ផ្លូវកែងបណ្តាលអោយក្រឡាប់ដេកស្តូកហើយ អ្នកបើកបរ យានយន្តទាំង២បានសន្លប់មួយសន្ទុះរួចដឹងខ្លួនវិញ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ១២និង២០នាទីថ្ងៃត្រង់ទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅចំណុច ផ្លូវលេខ ១៩៧០ កែងផ្លូវលេខ ១០១៥ ក្នុងភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ អ្នកបើកបើកបរ យានយន្តទាំង២ពុំត្រូវបានស្គាល់ឈ្មោះឡើយ បានដួលសន្លប់មួយសន្ទុះក្រោយមកដឹងខ្លួនវិញ។

តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ ម៉ូតូកង់៣ ពាក់ស្លាកលេខ ស្វាយរៀង ១K.១៧៤៥ មួយគ្រឿងបើកបរ ដោយបុរសម្នាក់បានធ្វើដំណើរតាមផ្លូវលេខ ១៩៧០ ក្នុងទិសដៅពីកើតទៅលិច ។នៅពេលធ្វើដំណើរ មកដល់ផ្លូវកែង ស្រាប់តែមានម៉ូតូ ម៉ាកហុងដា ធុនសេ១០០កូរ៉េពណ៌ក្រហមអត់ស្លាក់លេខមួយគ្រឿងបើកបរ ដោយជនជាតិវៀតណាម ដែលស្ថិតក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមផ្លូវលេខ ១០១៥ ក្នុងទិសដៅពីជើងទៅត្បូង មកបុកចំកង់មុខ ពេញទំហឹង។

តាមសាក្សីបានអោយដឹងទៀតថា នៅក្នុងគ្រោះថ្នាក់បណ្តាលអោយម៉ូតូកង់៣ បានក្រឡាប់ដេកស្តូក លើទ្រូងផ្លូវ ហើយអ្នកបើកបរ បានសន្លប់រួចដឹងខ្លួនវិញ។ដោយឡែកជនជាតិវៀតណាម ដែលជាអ្នកបើកបរ ម៉ូតូក៍បានសន្លប់ មួយសន្ទុះធំ ពេលរថយន្តសាម៉ុយទៅដល់ក៍បានដឹងខ្លួនវិញ ហើយវង្វេងវង្វន់ព្រោះស្រវឹងស្ទើរបាត់ស្មារតីទៅហើយ ។បន្ទាប់ពីគ្រោះថ្នាក់ ភាគីទាំងក៍បានសម្របសម្រួលស្មើរគ្នា៕