About Me

header ads

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ក្នុងករណីចរាចរណ៍បើកបញ្ច្រាសទិសគ្នា

បាត់ដំបង: បើតាមសេចក្តីរាយការណ៍ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្រុកកំរៀងឲ្យដឹងថា
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ វេលាម៉ោង១៩និង០០នាទីនៅលើផ្លូវជាតិលេខ៥៧B ចន្លោះគីឡូលេខ៣៧_ 38នៅក្រុមទី5 ភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១លើក រវាងរថយន្តនិងរថយន្ត (បញ្រ្ចាសទិសគ្នា) បណ្តាលឲ្យស្លាប់១នាក់របួសធ្ងន់១នាក់។

ដោយរថយន្តម៉ាកកាំម៉ារីកែច្នៃ ពណ៌កណ្តោប្រម៉េះ ពាក់ផ្លាកលេខ ញ-២៨១៧ភ ព២ បើកពីលិចទៅកើត អ្នកបើកបរឈ្មោះសេង ប៊ុនថា ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង របួសធ្ងន់ រីឯអ្នករួមដំណើឈ្មោះធីម ភានិត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅក្នុងរថយន្ត។

ចំណែករថយន្តម៉ាក សំាយ៉ុង ១៥ កៅអីពណ៌ស ពាក់ផ្លាកលេខ 2AY5207ភ.ព បើកពីកើតទៅលិច អ្នកបើកបររត់គេចបាត់។ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តកាំម៉ារីកែច្នៃ មិនប្រកាន់ស្តាំ។ក្រោយវាស់វែងរួច រថយន្តខូចខាតទាំង២ គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីរង់ចាំធ្វើការដោះស្រាយ៕