About Me

header ads

សង្ស័យអ្នកបើកបរស្រវឹងកាលពីយប់បោះពួយរថយន្តកុងតឺន័របើកក្រឡាប់ធ្លាក់ចូលប្រឡាយទឹកស្អុយទាំងព្រឹក

ភ្នំពេញ៖រថយន្តដឹកកុងតឺន័រ១គ្រឿងបានបើកបរក្នុងល្បឿនយ៉ាងលឿនហើយសង្ស័យអ្នកបើកបរស្រវឹងស្រា ខណៈបត់ចូលរោងចក្រមួយស្រាប់តែជ្រុលចូលប្រឡាយក្រឡាប់បះជើងធ្លាក់ទូកុងតឺន័រទៅក្នុងទឹកស្អុយតែម្ដង ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឬស្លាប់ឡើយ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។រថយន្ត១គ្រឿងនោះម៉ាកហុីយ៉ាន់ដាយពណ៍ខៀវដឹកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ3E-7970 ហើយអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះទេ ព្រោះអត់ឃើញស្ថិតនៅកន្លែងកើតហេតុឡើយ។

ប្រជាពលរដ្ឋបាននិយាយថា នៅពេលកើតហេតុ រថយន្តបានធ្វើដំណើរលឿនគួរសមក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបត់ស្ដាំដើម្បីចូលទៅកាន់រោងចក្រមួយនៅតំបន់នោះ ។ខណៈនោះសង្ស័យអ្នកបើបរស្រវឹងស្រាប់តែរេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយ ហើយក្រឡាប់ធ្លាក់ទូកុងតឺន័រចូលទៅក្នុងទឹកស្អុយទាំងកម្រោលតែម្ដង ប៉ុន្តែខណៈនោះជាសំណាងល្អមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឬស្លាប់នោះឡើយរួមទាំងអ្នកបើកបរផងដែរ។

ក្រោយពេលកើតហេតុ នគរបាលមិនបាននាំយករថយន្តទៅរក្សាទុកទេព្រោះ ពុំមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃឬទ្រព្យសម្បត្តិរដ្ឋនោះ ហើយក៏បានប្រគល់ឲ្យរថយន្តនេះឲ្យម្ចាស់ស្ទូចនាំយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕