About Me

header ads

ជនសង្ស័យចំនួន០៦នាក់ត្រូវបានកំលាំងជំនាញ ចុះបង្ក្រាបដោយប្រើវិធានញុះញុងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តរតនគីរី៖ ជនសង្ស័យចំនួន០៦នាក់ត្រូវបានកំលាំងជំនាញ ចុះបង្ក្រាបដោយប្រើវិធានញុះញុងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបញ្ជូនទៅសាលាដំបូងខេត្ត។
ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៧.០០នាទីថ្ងៃទី២ ខែកញ្ញាឆ្នាំ២០១៩ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។


ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានទាំង ០៦នាក់ក្នុងនោះស្រី០២នាក់។
ហើយជនសង្ស័យទាំងអស់រួមមានទី១.ឈ្មោះ សាង វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។
ទី២.ឈ្មោះ រាជ្យ រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។

ទី៣.ឈ្មោះ ម៉ី ភិរម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។

ទី៤.ឈ្មោះ ហៀប ទូត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។

ទី៥.ឈ្មោះ អ៉ី ភ័ស្ត ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។

ទី៦.ឈ្មោះ បិន ស្រីលាភ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។

ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំងអស់។ និងវត្ថុតាងរឹបអូសបានរួមមាន៖
ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៨ថង់(៤ថង់ធំ៤ថង់ទូច)ទម្ងន់១៥•៣៨ក្រាមទាំងសំបកថង់.។
ម៉ូតូចំនួន០១គ្រឿង
ទូរស័ព្ទ០៤គ្រឿង
ជញ្ជីញ០២គ្រឿងថង់ច្រកថ្នាំញៀនមួយចំនួនទៀតនិងសម្ភារៈសេពមួយចំនួនទៀតផងដែរ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ញាប់៕