About Me

header ads

ធ្វើម្ហូបមិនឆ្ងាញ់បងប្រុសបោកចានឆ្នាំងចោលវ៉ៃអ្នកស្ល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ប៉ៃលិន: ដោយសារតែប្អូនប្រុសដាំស្លហូបមិនឆ្ងាញ់បងប្រុសបានបោកបានឆ្នាំងចោលនិងបានវាយទៅលើប្អូនប្រុសដែលជាអ្នកខំដាំស្លឲ្យរងរបួសយ៉ាងដំណំត្រូវបានអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ចមកធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីសួរនាំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩ និង៣០នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្ករឈ្មោះ ខុម បូរាណា ហៅ សិ រ៉ាន់ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាបងប្រុសបង្កើត វ៉ៃប្អូនត្រូវមួយដៃ និងបោកចានម្ហូបអាហារ។

ចំណែកជនរងគ្រោះឈ្មោះ ខុម បូរី ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្អូនប្រុសបង្កើត អ្នកទាំងពីររស់នៅភូមិ/ឃុំកើតហេតុខាងលើ រងរបួសបែកមាត់និងក្បាល។

ប្រភពបានបន្តថា មូលហេតុបណ្តាលឲ្យកើតទៅជាជម្លោះ រហូតដល់ប្រើហិង្សាបែបនេះ គឺមកពីជនបង្ក(បងប្រុស)ស្តីឲ្យប្អូនរឿងធ្វើម្ហូបមិនឆ្ងាញ់ និងប្រកែកទៅវិញទៅមកជនបង្កទាញចានឆ្នាំងបោកបែកខ្ទិចរួចវៃទៅលើប្អូនប្រុសរងរបួសយ៉ាងដំណំ។

បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនក្រោយទទួលពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅអធិការក្រុងប៉ៃលិនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងតាមនីតិតិវិធី ។