About Me

header ads

រថយន្តដឹកស៊ីម៉ង់ត៍បើកលឿនពេកជ្រុលទៅកៀរម៉ូតូពីក្រោយបណ្ដាលឲ្យប្ដីប្រពន្ធនិងកូន២នាក់របួសធ្ងន់ស្រាល

ភ្នំពេញ៖ ឧប្បត្តិហេតុគ្រោះចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យមនុស្ស៤នាក់រងរបួសក្នុងនោះប្រពន្ធននិងកូនតូចអាយុ៣ខែរងរបួសធ្ងន់ រីឯប្ដីនិងកូនតូចម្នាក់ទៀតរងរបួសស្រាល។ខណៈដែលពួកគាត់កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាស្រាប់តែមានរថយន្តយីឌុប១គ្រឿងបើកលឿនជ្រុលទៅកៀរពីក្រោយតែសំណាងល្អដែលខ្ទាតចេញពីក្រោមកង់រថយន្តទើបមិនស្លាប់ ហើយរថយន្តបង្កបានជ្រុលទៅបុកដើមក្រខុប១ដើមរួចទើបឈប់ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៨នឹង១៥នាទីព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខស្រាបៀកម្ពជាតាមបណ្ដោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងជិះម៉ូតូមួយគ្រឿងមានគ្នា៤នាក់ ទី១មានឈ្មោះវី ឆវ័ន ភេទប្រុស អាយុ៣១ឆ្នាំនៅភូមិព្រែកប្រណាក់សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ២ ឈ្មោះដា លី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរអ៊ុតសក់រស់នៅជាមួយគ្នារបួសសធ្ងន់។ ៣ កូនតូច ឈ្មោះ វី គីមមួយ អយុ៣ខែរបួសធ្ងន់ ហើយកូនម្នាក់ទៀតមិនបានស្គាល់ឈ្មោះ។ ចំណែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់មិនបានស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក ស្កូបពីពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1HG-5411ជិះគ្នា៤នាក់ឌុបប្រពន្ធនិងកូន២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងមកជើងខណ:មកដល់ចំណុចកើតហេតុមុខស្រាបៀកម្ពុជាមានរថយន្តសណ្ដោងរឺម៉កមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ5A-2821ពណ៌លឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនធ្វើដំណើរស្របគ្នាជ្រុលមកបុកពីក្រោយពេញទំហឹងបណ្ដាលអោយរបួសធ្ងន់ស្រាល៤នាក់ត្រូវបានរថយន្តសាម៊ុយដឹកយកទៅជួយសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យកាលម៉ែត្រ ចំណែរថយន្តបង្កមិនបានឈប់ព្យាយាមបើករត់គេចរហូតមកដល់ក្លោងទ្វាវត្តជាន់ឯកអ្នកបើកបរបើកទ្វារថយន្តលោតចុះពីលើរថយន្តរត់គេចខ្លួន ហើយរថយន្តមិនទាន់អស់ល្បឿនរេចង្កូតទៅស្ដាំដៃបុកដើមឈើជាប់ទើបអស់ល្បឿនទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៍បានរាយការណ៍ទៅសមត្ថកិច្ចជំនាញក្រុងចុះមកធ្វើការវាស់វែងយករថយន្តបង្កនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕