About Me

header ads

រដ្ឋបាលរាជធានីភ្នំពេញប្តេជ្ញាបង្ខិតការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋានឲ្យកាន់តែល្អប្រសើរបំផុត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយគណ:ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងសមាជិក សមាជិកាគណៈកម្មការ ហើយជំនួបនេះ បានធ្វើឡើងក្នុងគោលបំណង សិក្សាស្វែងយល់ពីស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនិងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជម្រាបជូន     គណៈប្រតិភូរដ្ឋសភាថាការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺជាយន្តការអាទិភាពស្របតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈដែលក្រុមបដិ  សណ្ឋារកិច្ចនៅតាមសង្កាត់នេះ នឹងបំពេញតួនាទីជំនួសឲ្យចៅសង្កាត់ដែលអាចផ្តល់សេវា ភ្លាមៗជាបន្ទាន់ជូនប្រជាពលរដ្ឋដែលមកទទួលេសេវា។

ឯកឧត្តមអភិបាលរាជធានី បានអៈអាងថាយន្តការនេះ មិនត្រឹមតែផ្តល់វេលាគ្រប់គ្រាន់សម្រាប់ចៅសង្កាត់ ចុះត្រួតពិនិត្យសា្ថនភាពនានានៅតាមមូលដ្ឋានរបស់ខ្លួននិងចូលរួមកិច្ច ប្រជុំពាក់ព័ន្ធប៉ុណ្ណោះទេ នេះ ក៏ជាបទពិសោធន៍មួយដែលរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ដើម្បីធ្វើយ៉ាងណា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានល្អក្នុងការបង្ខិតសេវាសាធារណៈឲ្យនៅគៀកកិតប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ»។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្ថែមថារដ្ឋបាលរាជធានីភ្នំពេញ ក៏បានខិតខំ ពង្រឹងការធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម, ការលើកកម្ពស់គុណភាពសេវាអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានមានប្រសាសន៍ថារដ្ឋបាលរាជធានីភ្នំពេញ បានបំពេញភារៈកិច្ចក្នុងការលើកកម្ពស់កិច្ចការទំាង៤នេះដោយទទួលបានជោគជ័យ ដែលធានាសង្គម មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ដែលលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថាការចុះបំពេញបេសកកម្មរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភានៅរាជធានីភ្នំពេញនាពេលនេះ ជាលើកទី២៤ហើយ ដែលគណៈកម្មការចុះសិក្សាស្វែងយល់ និងដកបទពិសោធន៍និងការប្រឈមនានាសម្រាប់យកទៅដោះស្រាយក្នុងកិច្ចប្រជុំរដ្ឋសភា៕