About Me

header ads

បញ្ជូនស្រ្តីដែលរៀបចំគម្រោងអោយសាហាយបាញ់សម្លាប់ ប្តីរបស់ខ្លួនទៅកាន់តុលាការ

រាជធានីភ្នំពេញ៖ស្រ្តីដៃឆើតជាប្រពន្ធ ដែលរៀបចំគម្រោងបាញ់សម្លាប់ប្តីខ្លួនឯង ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី០២ខែកញ្ញានេះរួមជាមួយជនសង្ស័យ ចំនួន១២នាក់ផ្សេងទៀត។

ស្រ្តីជាប្រពន្ធ ដែលជាអ្នករៀបចំគម្រោង សម្លាប់ប្តីឈ្មោះ ឃឿន ស៊ីហ៊ន អាយុ២៦ឆ្នាំ   មានលំនៅភូមិ សែនសុខ ទី៥សង្កាត់ឃ្មួញ ខណ្ឌសែនសុខត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពីថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៩បន្ទាប់ពីហៅសាកសួរ បំភ្លឺជុំវិញឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនវិទ្យាល័យទួលប្រាសាទសែនសុខឈ្មោះរឿន រតៈនា អាយុ៣៣ឆ្នាំកាលពីយប់ថ្ងៃទី២៧ ខែសីហា នៅផ្លូវចូលមណ្ឌលកែប្រែឱកាសខ្ញុំ ក្នុងភូមិសំរោង សង្កាត់ឃ្មួញខណ្ឌសែនសុខ ។

តាមនគរបាលអោយដឹងថា ស្រ្តីរូបនោះ គឺជាអ្នករៀបចំគម្រោងបាញ់សម្លាប់ប្តី របស់ខ្លួនដោយមុខពេលកើតហេតុនាងបានទូរស័ព្ទហៅប្តី ដែលកំពុងតែផឹកស៊ីជាមួយស្រីស្នេហ៍ នៅព្រែកលៀប អោយត្រឡប់មកផ្ទះវិញហើយ ក៍បានទាក់ទងទៅសង្សារបស់ខ្លួន(សាហាវស្មន់)ទៅស្ទាក់បាញ់សម្លាប់នៅតាមផ្លូវពេលជិះម៉ូតូម៉ាកស្កុបពីត្រឡប់មកផ្ទះវិញ។

លោកវរះសេនីយ៍ឯកហួរ ម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថា  ឃាតករដៃដល់ ដែលសមត្ថកិចច្ចកំពុងតែតាមឃាត់ខ្លួន ជាមនុស្សញៀនថ្នាំ។តាមស្រ្តីរូបនោះបានអោយដឹងថា ខ្លួនមិនមានចេតនាសម្លាប់ប្តីនោះទេ គឺគ្រាន់តែអោយសង្សារបស់ខ្លួន ទៅវាយជាការប្រមានដើម្បីកំអោយដើរលេងមានស្រីច្រើនតែសង្សាររបស់ខ្លួន រួមទាំងមិត្តភក្កិឈ្មោះមករា បានទៅបាញ់សម្លាប់តែមិនដឹងថា មានគំនុំអ្វីនោះទេ។

តាមសមត្ថកិច្ចអោយដឹងថា ជនសង្ស័យ ចំនួន១៣នាក់មាន១០ករណីត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីកាត់ទោសតាមច្បាប់នៅព្រឹកថ្ងៃទី០២ខែកញ្ញា នេះ ។នៅក្នុង ឃាតកម្ម១ ករណី១នាក់,លួច១ករណី១នាក់ , រក្សាទុកគ្រឿងញៀន ២ករណី៣នាក់,និងប្រើប្រាស់គ្រឿងញៀន៦ករណី៨នាក់។ក្នុងចំណោមជនសង្ស័យ  ដែលបញ្ជូននោះមានម្នាក់ព្យូរសារ៉ូមផងដែរ៕