About Me

header ads

រថយន្តក្រឡុកស៊ីម៉ុងតិ៍ចុះពីលើស្ពានព្រែកព្នៅជ្រុលចង្កូតធ្លាក់ ផ្លូវដេកក្នុងប្រឡាយទាំងព្រឹក

រាជធានីភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងតិ៍ មួយគ្រឿងបានបើកចុះពីលើស្ពានម្ចាស់ អះអាងថា បែកកាប៉ែន ក៍បានទាញចង្កូតគេចពីអ្នកដំណើរ ក៍បានបោះពួយធ្លាក់ផ្លូវទៅដេកស្តូកក្នុងប្រឡាយទឹក ទាំងព្រឹក។ទោះបីជាយ៉ាងណាក្នុងគ្រោះថ្នាក់នេះពុំបណ្តាលអោយមនុស្សរងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលម៉ិងប្រមាណ៨និង១៥នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩នៅចំណុច គល់ស្ពានព្រែកព្នៅ ខាងកើត ក្នុងភូមិ ព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

រថយន្តក្រឡុកស៊ីម៉ងតិ៍ ដែលធ្លាក់ផ្លូគេពុំដឹងថា មានស្លាកលេខ ប៉ុន្មាននោះទេ ដោយដេកក្នុងទឹក កប់ភក់មើលពុំឃើញមានស្លាកលេខឡើយ ។តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តក្រឡុកស៊ីម៉ងតិ៍ ខាងលើ បានធ្វើដំណើរ តាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត ។នៅពេលចុះពីលើស្ពាន ព្រែកព្នៅបានបន្តិច មិនដឹងមូលហេតុអ្វីទេ ស្រាប់តែរថយន្តនោះរ៉េចង្កូត ទៅស្តាំដៃ បោះពួយ ធ្លាក់ផ្លូវទៅសំងំដេកក្នុងទឹកតែម្តង។ភ្លាមៗគេឃើញ អ្នកបើកបរ ក៍បានលូនចេញទាំងព្រលឹងចុងសក់។

តាមអ្នកបើកបរ បានប្រាប់សមត្ថកិច្ចអោយដឹងថា ការកើតមានគ្រោះថ្នាក់ដោយសារតែរថយន្តបែកកាប៉ែនជាន់ហ្វ្រាំងមិន ស៊ីក៍បានទាញចង្កូតគេចអ្នកដំណើរទំលាក់ផ្លូវដើម្បីបញ្ចៀសគ្រោះថ្នាក់ ។បន្ទាប់ពីគ្រោះថ្នាក់ដោយសារតែពុំប៉ះពាល់ដល់អ្នកដំណើរ ក្រុមហ៊ុន ក៍បានហៅរថយន្តមកស្ទួច លើកចេញយកទៅជួសជុលដោយខ្លួនឯង៕