About Me

header ads

រថយន្តកូរ៉េដឹកឥវ៉ាន់ចាប់ហួយពេញបើកយ៉ាងលឿនងោកមួយភាំងទៅបុកនឹងរថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលចតចោលពេញទំហឹងបណ្ដាលឱ្យគៀបជាប់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ : បុរសបីនាក់បានបើករថយន្តកូរ៉េដឹកទំនិញពេញយ៉ាងលឿនទៅបុកនិងរថយន្ត សណ្ដោងរឺម៉កពីក្រោយបណ្ដាលឱ្យគៀបជាប់ស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល ២ នាក់ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃអង្គារ ទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩ត្រង់ចំណុចជិតស្តុបទំនប់កប់ស្រូវចម្ងាយប្រហែល ៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ អន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ វិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរព្រូរថយន្ដ រស់នៅសព្វថ្ងៃនៅភូមិវែង ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល និងអ្នករងរបួសធ្ងន់មានឈ្មោះ វ៉េវ ភេទប្រុស មុខរបរលើកអីវ៉ាន់ រស់នៅភូមិឃុំជាមួយគ្នា ចំណែកឯតៃកុងរថយន្តរង របួសស្រាល មានឈ្មោះ ប៉ូង មករា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើករថយន្ត រស់នៅភូមិឃុំជាមួយជនរងគ្រោះខាងលើ ។

តាមសម្ដីតែកុងរថយន្តបង្កបានឲ្យដឹងថាដំបូងឡើយគាត់បើករថយន្តដឹកទំនិញ ម៉ាកកូរ៉េ ៣តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D.8929ដឹកទំនិញចាប់ហួយពេញចេញពីស្អាង ក្នុងគោលបំណងយកទៅខេត្តកំពង់ធំ។ ជិះតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏បានងោកមួយភាំងរេចង្កូតមកស្ដាំដៃទៅបុកនឹងរថយន្តកូរ៉េ ហុីយិនដាយ ប្រភេទសណ្ដោងរឺម៉ក  ពណ៌ ស  ពាក់ស្លាកលេខ ភ្នំពេញ3D.9618 ពីក្រោយពេញទំហឹងដែលរថយន្តចតចោលបណ្ដាលឱ្យគៀបជាប់ស្លាប់ម្នាក់និងរង របួសធ្ងន់ស្រាល ២នាក់ ។ តៃកុងរថយន្តដែលចតចោលឃើញសភាពការណ៏មិនស្រួលក៏គិចខ្លួន បាត់ស្រមោល ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។

 ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៏ក្រុងចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕