About Me

header ads

អាជ្ញាធរបិទផ្លូវជាតិលេខ៤៨ សម្រាប់រថយន្ដធុនធំ ដោយសារកំពុងជួសជុលលូដែលស្រុត, រថយន្ដធុនតូចធ្វើចរាចរណ៍ធម្មតា

(កោះកុង)៖ នៅរសៀល​យប់ថ្ងៃ​ទី១៧ កញ្ញា​២០១៩ នេះ ផ្លូវថ្នល់​ជាតិ លេខ៤៨ ត្រូវបាក់ស្រុតនៅ ត្រង់ចំនុចបឹងមាសគីឡូលេខ៤៥

ក្នុងនោះផងដែរ អាជ្ញាធរខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹងមួយ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដធុនធ្ងន់មួយយប់នេះ ដោយសារកំពុងជួសជុលលូដែលស្រុត នៅចំណុចបឹងមាស គីឡូម៉ែត្រលេខ៤៥។

បើតាមសេចក្ដីជូនដំណឹង សម្រាប់រថយន្ដធុនតូចអាចធ្វើចរាចរណ៍បានធម្មតា ដោយសមត្ថកិច្ចផ្អាកតែរថយន្ដធុនធំតែប៉ុណ្ណោះ។