About Me

header ads

អាណោចអាធ័មណាស់! ពីរនាក់ប្ដីប្រពន្ធស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ អ្នកបង្ករត់គេចខ្លួនបាត់ស្រមោលនៅក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង:  ពីរនាក់ប្ដីប្រពន្ធបានស្លាប់យ៉ាងហោចណាស់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍អ្នកបង្កបានបើករត់គេចខ្លួនបាត់។

ហេតុការណ៍ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ វេលាម៉ោង១៩.៣០ នាទីយប់ ថ្ងៃទី ១១ កញ្ញា ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ លេខ ២០-២១ ចំណុចលូបាក់ក្នុងភូមិសាស្រ្តភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស រវាងម៉ូតូសណ្តោងរឺម៉កបើកចេញពីទិសខាងលិចទៅកើត បើកបរដោយឈ្មោះ គង់ សេន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភ្នំពេញ ស្នាក់នៅបណ្តោះអាសន្ន៍ភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ឌុបប្រពន្ធពីក្រោយឈ្មោះ សួង សារ៉េត អាយុ ៥៧ ឆ្នាំ នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ពេលម៉ូតូបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្ត១គ្រឿងពុំស្គាល់ម៉ាក បានបុកម៉ូតូពីក្រោយយ៉ាងពេញទំហ្នឹងបណ្តាលអោយម៉ូតូខ្ទាតធ្លាក់ចូលស្នាមភ្លោះ ធ្វើអោយអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់នៅនិងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល បានបន្សល់ទុកបំណែករថយន្ត១បន្ទះ ពណ៍ឈាមជ្រូក  រីឯសាកសពត្រូវបងប្អូនយកទៅភ្នំពេញ ។ ដោយឡែកវត្ថុតាងត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕