About Me

header ads

បុរសម្នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

សៀមរាប៖ នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកជាបួនភ្លើងស្តុបសុខា ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លើកំណាត់ផ្លូវជាតិលេខ ៦ មានរថយន្តមួយគ្រឿងម៉ាក Land Cruiser ព៌ណស ពាក់ស្លាកលេខភ្នំពេញ ២BD-៥៨៧៨ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយបើកបរទិសដៅពីលិចទៅកើត បានទៅបុកម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌បៃតង ពាក់ផ្លាកលេខសៀមរាប១V- ៥០២៨ បើកបរដោយឈ្មោះ ប៊ន ឡឹក ភេទប្រុស អាយុ២០ ឆ្នាំរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ ឈ្មោះ ប៊ន ឡឹក (អ្នកបើកបរម៉ូតូ) និង ធ្វើឲ្យខូចខាតរថយន្ត ០១គ្រឿងស្រាល និង ម៉ូតូ ០១គ្រឿងធ្ងន់ ។

មូលហេតុ បណ្តាលមកពីរថយន្តបើកបរក្នុងល្បឿនលឿន ដោយមិនមានការប្រុងប្រយ័ត្នពេលទៅដល់ភ្លើងស្តុប គឺ ដោយមិនគោរពភ្លើងសញ្ញាចរាចរណ៍ឡើយ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លូនបាត់ ពីកន្លែងកើតហេតុ ។ ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើការវាស់វែងនិងធ្វើកំណត់ហេតុ យកវត្ថុតាងទាំងពីរ មករក្សាទុកនៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត ។ ចំពោះសាកសព កម្លាំងសម្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ៕