About Me

header ads

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ថ្នាំញៀន៨កញ្ចប់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖នៅថ្ងៃ 10 ខែកញ្ញា ឆ្នាំ 2019 វេលាម៉ោង 16 និង 20 នាទីនៅចំណុចភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហ ការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្ដៀង រាយ បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនាំយកមកធ្វើការសាក សួរ និងធ្វើតេសទឹកម៉ូត្រស្វែងរកសាធាតុមាន លទ្ធផលវិជ្ជមាន (+)ជាមេតំហ្វេតាមីនប្រភេទម៉ាទឹកកក ។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង 3 នាក់រួមមាន÷
១-ឈ្មោះ ចាន់ប្រុស ភេទប្រុស អាយុ 21 ឆ្នាំ មុខរបរទីលំនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ។
២-ឈ្មោះ ជូ ភក្តី ភេទប្រុស អាយុ22 ឆ្នាំ មុខរបរទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។
៣-ឈ្មោះ សុខ បូណា ភេទ ប្រុស អាយុ 31ឆ្នាំមុខ របរទីលំ នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។

  សមត្ថកិច្ចបានបន្តទៀតថា៖ក្នុងការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចយើងដកហូតសម្ភារៈនិងវត្ថុតាងរួមមាន÷
-ថ្នាំញៀនមេតំហ្វេតាមីនចំនួន ០៨ កញ្ចប់(ធំ៣)
-ទូរស័ព្ទ 4គ្រឿង
-ម៉ូតូ ០១ គ្រឿង
-សម្ភារៈប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នករណីខាងលើសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។