About Me

header ads

១០នាក់ជាមុខសញ្ញាប្លន់និង៥នាក់ទៀតជាក្មេងទំនើងត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ​៖​ ជនសង្ស័យចំនួន១៥នាក់ត្រូវបានកម្លាំងនគរបាលផ្នែកអន្តរាគមន៍​ពិសេស​នៃ​អធិការរដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​និងនគរបាលប៉ុស្តិ៍ចោមចៅ៣ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង​១២និង២០នាទីយប់ឈានចូល​ថ្ងៃ​ទី២​ ខែកញ្ញា​ ឆ្នាំ២០១៩​នៅចំណុច​ច្រកចូលភូមិព្រៃទា១​ កែង​ផ្លូវ​សហាវិថីព័ន្ធ​រុស្ស៊ី​  សង្កាត់​ចោមចៅ​៣​ ​ខណ្ឌ​ពោធិ៍​សែនជ័យ​។ បន្ទាប់ពីល្បាតប្រទះឃើញពួកគេកំពុងប្រមូលផ្ដុំគ្នានៅកន្លែងស្ងាត់ លុះក្រោយពេលសាកសួរទើបដឹង១០នាក់ជាមុខសញ្ញាប្លន់ម៉ូតូបានសម្រេច២លើកនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ចំណែក៥នាក់ទៀតគឺជាក្រុមក្មេងទំនើង។

ជនសង្ស័យជាចោរប្លន់ម៉ូតូទាំង១០នាក់នោះរួមមាន៖១,ឈ្មោះធារ៉ា​ អាយុ២០ឆ្នាំ ២,ឈ្មោះរិន រ៉ូត​ អាយុ១៩ឆ្នាំ ៣​,រ៉ុង​ សុផា​ អាយុ១៦ឆ្នាំ​ ៤,ឈ្មោះសូត​ ឡៃហ៊ាង​ អាយុ១៨ឆ្នាំ​ ៥​,ឈ្មោះហឿនបញ្ញា​ អាយុ១៥ឆ្នាំ​
៦,ឈ្មោះទេស​ ណារដ្ឋ​ ​អាយុ១៩ឆ្នាំ ៧,ឈ្មោះ​ ម៉ន​ ឈុន​  អាយុ២០ឆ្នាំ​ ៨,ឈ្មោះសុខ​ គា​ ​អាយ១៧ឆ្នាំ ៩,ឈ្មោះ​ អានសេង​ អាយុ១៥ឆ្នាំ​ ១០,ឈ្មោះប៉ុនធឿន​ រតនៈ អាយុ១៦ឆ្នាំ​។ពួកគេបានសារភាពថា ធ្លាប់បានធ្វើសកម្មភាពវាយនិងធាក់ប្លន់យកម៉ូតូនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខបានសម្រេចជាបន្តបន្ទាប់ចំនួន២លើករួចមកហើយ ។ចំណែកយុវជន៥នាក់ទៀតជាក្មេងទំនើងហើយមិនមានជាប់ពាក់ព័ន្ធនិងសកម្មភាពប្លន់ម៉ូតូនោះឡើយ និងមិនត្រូវបានស្គាល់ឈ្មោះនោះទេ​ ។

ក្រោយ​ពីសួរនាំរួច​ទទួលបានចម្លេីយសារភា​ពខាងលើនោះហើយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាល ប៉ុស្តិ៍ចោមចៅ៣បានបញ្ជូនសង្ស័យ​ចំនួន​១០នាក់​នេះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត ចំណែក៥នាក់ទៀតជាក្រុមក្មេងទំនើងនគរបាលបានអប់រំរួចប្រគល់ឲ្យអាណាព្យាបាលនាំយកត្រឡប់ទៅវិញ​ ៕