About Me

header ads

ជិះម៉ូតូបុករបង បណ្តាលឲ្យស្លាប់នៅចំណុចផ្លូវបំបែកខាងត្បូងអង់ទែន016 ស្ថិតក្នុងភូមិទី14 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម

កំពង់ចាម៖ នៅវេលាម៉ោង3:10 នាទីទៀបភ្លឺ ថ្ងៃទី14ខែកញ្ញា ឆ្នាំ2019នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដែលជាករណីជិះម៉ូតូបុករបងស្លាប់ដោយខ្លួនឯង នៅចំណុចផ្លូវបំបែកខាងត្បូងអង់ទែន016 ស្ថិតក្នុងភូមិទី14 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថាភាគីម៉ូតូបុករបនោះ ម៉ាក ហុងដាសេ125 ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម1O.7559 បើកបរដោយមនុស្សប្រុស1នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកបុករបងបន្ទាយភូមិភាគទី2  បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ  និងខូចខាតម៉ូតូ កំរិតធ្ងន់ ។

សមត្ថកិច្ច ក៏បានធ្វើការអំពាវនាវស្វែងរកក្រុមគ្រួសារសាច់ញាតិនៃសព ដែលបានស្លាប់ក្នុងករណីជិះម៉ូតូបុករបងស្លាប់ដោយខ្លួនឯង បើបងប្អូនណាដឹង រឺស្គាល់សូមទំនាក់ទំនងមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម 097 7780034. 088 7991665។ ករណីនេះ ផ្នែកជំនាញ បានយកសាកសពទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងកំពុងផ្សព្វផ្សាយ ស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕