About Me

header ads

សិស្សពូកែជាង១០០នាក់នៅសាលាបឋមសិក្សាក្ដាំងងារទទួលបានរង្វាន់លើកទឹកចិត្ត

បាត់ដំបងៈ ឯកឧត្តម ជុក គឹមហួរ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំសរោងក្នុង និងឃុំព្រែកខ្ពប ស្រុកឯកភ្នំ អញ្អើញជាអធិបតីក្នុងពិធីចែកអំណោយដល់សិស្សជ័យលាភី ចំណាត់ថ្នាក់លេខ១ដល់លេខ៥ នាសាលាបឋមសិក្សាក្ដាំងងារចំនួន១០០នាក់ ។

លោកស្រីនាយិកាសាលា បានឲ្យដឹងថា៖ក្នុងឆ្នាំសិក្សា២០១៨-២០១៩ នេះមានសិស្សសរុប ៦៣៣ នាក់ ស្រី ៣១៩ នាក់ ចែកចេញជាសិស្សមត្តេយ្យចំនួន ១៤៤ នាក់ ស្រី ៧០ នាក់ .   រីឯសិស្សដែលទទួលបានចំណាត់ថ្នាក់ជ័យលាភីប្រចាំឆ្នាំសិក្សា២០១៨-២០១៩ នេះមានចំនួន ១១០ នាក់ ។  ដោយមានការឧបត្ថម្ភនូវសម្ភារៈសិក្សា ជាសៀវភៅ ប៊ិច កាបូប បន្ទាត់ ជ័រលុបនិងក្តារខ្នួនហ៊្វឺតពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ធឹម សុផា ប្រធានក្រុមការងារចុះជួយឃុំសំរោងក្នុង និងឃុំព្រែកខ្ពប ទើបឆ្នាំនេះបានប្រារព្ធឡើងនូវពិធីចែករង្វាន់សិស្សប្រកបដោយភាពអធឹកអធមក្រៃលែង ។

ក្នុងនាមឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តម ជុក គឹមហួរ បានសំដែងការអបអរសាទរចំពោះសិស្សចំណាត់ថ្នាក់ជ័យលាភីទាំងថ្នាក់មត្តេយ្យសិក្សា និងថ្នាក់បឋមសិក្សា ដែលទទួលបានចំណាត់ថ្នាក់ ជាសិស្សពូកែប្រចាំឆ្នាំសិក្សានីមួយៗ និងសូមឲ្យក្មួយៗបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតរហូតដល់ថ្នាក់បរិញ្ញាបត្រ ។  ព្រោះថាការសិក្សារៀនសូត្រគឺគ្មានថ្ងៃបញ្ចប់ឡើយ វាត្រូវទាម
ទាគ្រប់បែបយ៉ាងដើម្បីអភិវឌ្ឍខ្លួនរបស់យើងឲ្យក្លាយជាធនធានមនុស្សពិតៗសម្រាប់បន្តវេនប្រទេសជាតិនៅថ្ងៃអនាគត ។ មួយវិញទៀតចូរក្មួយៗនៅឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់សុខភាពរាងកាយ បាត់បង់សតិស្មារតី រហូតឈានទៅបោះបង់ការសិក្សា  ទន្ទឹមនោះក៏គប្បីគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នាដើម្បីធានាសុខសុត្ថិភាពខ្លួនឯងនិងអ្នកដ៏ទៃ គឺរាល់បើកបរម៉ូតូត្រូវពាក់មួកការពារ ទោះទៅទីជិតឬទីឆ្ងាយ ចំពោះអ្នកបើកបររថយន្តវិញក៏ត្រូវពាក់ខ្សែក្រវ៉ាត់ផងដែរ ។

តាមរយៈក្រុមការងារចុះជួយឃុំទាំពីរ បានធ្វើឲ្យគ្រប់ហេដ្ឋារចនាសម្ព័ន្ធភូមិ ឃុំ មានការវិឌ្ឍន៍រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ មានដូចជា ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធប្រឡាយតូច ធំ សម្រាប់នាំទឹកស្រោចស្រប់ដំណាំគ្រប់មុខ និងបានធ្វើការដោះស្រាយនូវរាលសំណើរ សំណូមពរចាំបាច់ផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំងក្ដីកង្វល់ និងបញ្ហាប្រឈមនានាក៏ត្រូបានក្រុមការងារគិតគូរជូនបងប្អូនគ្រប់ពេលវេលា និងកាលៈទេសៈ ។

ក្នុងនាមឯកឧត្តម ធឹម សុផា ឯកឧត្តម ជុក គឹមហួរ ក៏បានចេញថ្លៃដែលសាលាបានធ្វើឡើងនូវតុឈរលេខចំណាត់ថ្នាក់ និងបានចែកជូនលិខិតសរសើរដល់សប្បុរជន អាណាព្យាបាល សមាគមន៍មាតាបិតាសិស្ស និងរង្វាន់ដល់សិស្សានុសិស្សពីថ្នាក់មត្តេយ្យ រហូតដល់សិស្សបឋមសិក្សាថ្នាក់ទី៦ សរុបចំនួន ១១០ នាក់ ៕