About Me

header ads

សមត្ថកិច្ចបញ្ជូនជនជាតិចិនជាង១៥០នាក់ទៅប្រទេសកំណើតវិញ

ភ្នំពេញ ៖ ជនអន្តោប្រវេសន៍ជនជាតិចិនជាង១៥០នាក់ក្នុងនោះមានស្រីចំនួន១២នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា ឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេសចំនួន២គ្រឿង របស់ប្រទេសចិន តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំងអស់នេះត្រូវបាន កម្លាំងនគរបាលនាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តិន៍នីតិវិធី សហការជាមួយកម្លាំងនគរបាលសាធារណរដ្ឋប្រជាមានិតចិន ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបានកន្លងមកនៅក្រុងបាវិត ខេត្តស្វាយរៀង និងនៅក្រុងព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអុីនធឺណេត នាពេលកន្លងមក ។ក្រោយពីការសាកសួរនិងកសាងសំណុំរឿងរួចទើបពេលនេះកម្លាំងជំនាញបានដឹកតាមរថយន្តក្រុងចំនួន៤គ្រឿងចេញពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបញ្ជូនពួកគេតាមជើងយន្តហោះ ពិសេសរបស់ប្រទេសចិន២គ្រឿងត្រឡប់ទៅកាន់ប្រទេសចិនវិញ។

ដោយខណៈនោះក៏មានការមកទទួលយកដោយផ្ទាល់ពីសំណាក់កម្លាំងប៉ូលិសចិនជាច្រើននាក់ផងដែរ ហើយនេះពុំមែនទើបតែលើកទី១នោះឡើយដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាប់បញ្ជូនជនអន្តោប្រវេសន៍ជនជាតិចិនស្នាក់នៅខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រឡប់ទៅប្រទេសកំណើតវិញបែបនេះគឺបានធ្វើឡើងច្រើនដងរួចមកហើយ៕