About Me

header ads

ទំនាស់កន្លែងផឹកសុីកាប់គ្នារបួសដេរ១០០ថ្នេររឿងផ្ដើមចេញមកពីប្រពន្ធមិនទុកមុខឲ្យប្ដី

ខេត្តកណ្ដាល៖បុរសម្នាក់បានរងរបួសរយះក្បាល៥កន្លែង ហើយគ្រូពេទ្យបានដេរមុខរបួសរហូតដល់ទៅចំនួន១០០ថ្នរ បន្ទាប់ពីមានទំនាស់គ្នាជាមួយមន្រ្តីយោធាម្នាក់ពេលកំពុងផឹកសុីជាមួយគ្នា ហើយរឿងទំនាស់ខាងលើនោះក៏ផ្ដើមចេញពីស្រ្តីជាប្រពន្ធជនរងគ្រោះរូបនេះអត់ទុកមុខទុកមាត់ឲ្យប្ដីស្រែកជេរប្រទេចមិនគិតមុខក្រោយដែរ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហាឆ្នាំ
២០១៩ នៅក្នុងភូមិត្រពាំងរាំង​ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនរងគ្រោះខាងលើឈ្មោះសួង បូរី អាយុ៣០ឆ្នាំ មុខរបរកសិករស្នាក់នៅក្នុងភូមិកើតហេតុ និងមានប្រពន្ធឈ្មោះឈួន ចំបុី ។ចំណែកជនសង្ស័យឈ្មោះពិន ចាន់នី ភេទប្រុស អាយុ៣៥ឆ្នាំ​មុខរបរយោធាស្នាក់នៅក្នុងភូមិជាមួយគ្នានោះដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះនិងមន្រ្តីយោធាបានផឹកសុីនៅកន្លែងផ្សេងគ្នា នៅមុខបន្ទប់ជួលរៀងៗខ្លួន លុះក្រោយមកមន្រ្តីយោធាខាងលើបានស្រែកហៅឲ្យជនរងគ្រោះទៅផឹកជាមួយគ្នា។ខណៈនោះដោយសារតែខ្លួនកំពុងផឹកម្នាក់ឯងហើយដើម្បីជាការគួរសមផងក៏បានយល់ព្រមចូលទៅផឹកជាមួយមន្ត្រីយោធាខាងលើ។

ប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមកនាងចំបុីដែលជាប្រពន្ធបានស្រែកជេរប្ដីថា«អាថោកឯងផឹកជាមួយពួកអាអស់នឹងធ្វើអីមកដេកភ្លាម» ពេលឮបែបនេះមន្រ្តីយោធាផ្ទុះកំហឹងក៏បានចាប់ប្ដីនាងចំបុីញរុញចេញតាំងពីកន្លែងផឹកសុីរហូតដល់មុខបន្ទប់ជួល។ខណៈនោះប្ដីនាងចំបុី បានខឹងមន្រ្តីយោធារុញច្រានខ្លួនក៏រើសដុំថ្មវាយត្រូវត្រចៀកទើបយោធារូបនោះរត់ទៅយកកាំបិតបុ័ងតោកាប់រយះក្បាល៥កន្លែង ហើយគ្រូពេទ្យបានដេរចំនួន១០០ថ្នរ បន្ទាប់មកនគរបាលស្រុកអង្គស្នួលចេញអន្តរាគមន៍ចាប់ខ្លួនជនដៃដល់នាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕