About Me

header ads

មន្រ្តីកាំកុងត្រូលខេត្ដមណ្ឌលគិរី ចុះត្រួតពិនិត្យទំនិញ និងចំណីអាហារ នៅផ្សារសែនមនោរម្យ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ

មណ្ឌលគិរី៖ ដើម្បីការពារសុខុមាលភាព និងសុវត្ថិភាពចំនីអាហារ ជូនចំពោះប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនានា និងធ្វើការអប់រំណែនាំដល់អាជីវករ ក៏ដូចជាពលរដ្ឋទាំងអស់ ត្រូវពិនិត្យមើលគុណភាពទំនិញណាដែលគួរប្រើប្រាស់ ឫទំនិញណាមិនគួរប្រើប្រាស់ ជៀសវាងបរិភោគធ្វើឱ្យប៉ះពាល់សុខភាព ប្រតិបត្តិការនេះ បានធ្វើឡើងនៅផ្សារសែនមនោរម្យ  ស្ថិតនៅក្រុងសែនមនោរម្យ។ 

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់  ផ្ដោតទៅលើកទំនិញវេចខ្ចប់ស្រាប់ ជាពិសេសទំនិញហួលការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីហាមឃាត់។  លោកបន្ថែមថា  ការចុះត្រួតពិនិត្យទំនិញនេះ  មន្រ្តីជំនាញបានធ្វើតេស្តលើចំនីអាហារ ដើម្បីស្វែងរកសាធាតុគីមីហាមឃាត់លើមុខទំនិញបន្លែជាច្រើនមុខ ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់ ព្រមទាំងបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ Formalin លើមុខទំនិញ មឹកត្រាំ បង្គា ជាលទ្ធផលក៏ពុំមានសារធាតុគីមីហាមឃាត់នោះដែរ និងបានធ្វើតេស្តរកសារធាតុអ៊ីយ៉ូតនៅក្នុងអំបិលម៉ាក លីលីដា ជាលទ្ធផលមានអ៊ីយ៉ូតត្រឹមត្រូវ។ ក្រៅពីនោះ មន្ត្រីជំនាញបានត្រួតពិនិត្យទៅលើទំនិញវិចខ្ចប់ស្រាប់ នៅតាមតូប និងតាមផ្ទះលក់ចាហ៊ួយនានា ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ ជាលទ្ធផលមន្ត្រីជំនាញបានដកហូតភេសជ្ជះម៉ាកIZE ហួសកាលបរិច្ឆេតប្រើប្រាស់ចំនួន៦១កំប៉ុង យកទៅរក្សាទុកនៅនៅមន្ទីរពាណិជ្ជកម្មខេត្ត រងចាំធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះ ប្រធានសាខាកាំកុងត្រូលខេត្ត បញ្ជាក់ថា បើសិនជាមន្រ្តីជំនាញរកឃើញមុខទំនិញណាមួយមានសារធាតុគីមីហាមឃាត់ដាក់លក់នៅលើទីផ្សា មន្ត្រីជំនាញនឹងធ្វើការដកហូត ឬកម្ទេចចោល និងរកវិធានការទប់ស្កាត់ការនាំចូលជាបន្តទៀត។ លោកបន្ថែមថា កន្លងមក សាខាកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលមកធ្វើតេស្តរកសារធាតុគីមីហាមឃាត់២ទៅ៣លើកមកហើយ ក្នុងខេត្តមណ្ឌលគិរី ដើម្បីឲ្យកាន់តែច្បាស់ ប៉ុន្តែលទ្ធផលចេញមកដូចនឹងអ្វីដែលសាខាកាំកុងត្រូលត្រួតពិនិត្យគឺរកពុំឃើញមានសារធាតុគីមីហាមឃាត់នោះទេ។

...................សម្ភាសន៍ប្រធានសាខាកាំកុងត្រួលខេត្ត និងអាជីករ
ជាងនេះទៅទៀត លោកក៏បានបានធ្វើការណែនាំបន្ថែម ដល់អាជីវករ ពាណិជ្ជករឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និង អ្នកប្រើប្រាស់ អោយបានយល់ដឹងពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕