About Me

header ads

ខឹងសុំលុយម្តាយមិនបានកូនប្រុសទាញដំបងវាយម្តាយស្លាប់នៅក្នុងស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ៖បុរសជាកូនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកធ្វើការឃាត់ខ្លួនបានភ្លាមៗខណៈដែលជនដៃដល់រូបនោះគ្រឿងញៀនធ្វើទុកខ្លាំងទាញដំបងវាយទៅលើម្តាយជរាបណ្តាលអោយស្លាប់ កាលពីវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩នៅចំណុចក្នុងភូមិត្រពាំងថ្មរឃុំក្សេមក្សាន្តស្រុកឧដុង្គខេត្តកំពង់ស្ពឺ។

បើតាមការអោយដឹងពីមន្ត្រីនគរបាលស្រុកឧដុង្គនិយាយអោយដឹងថាមានករណីហិង្សារក្នុងគ្រួសារ(វាយបណ្តាលអោយស្លាប់) ម្តាយបង្កើតខ្លួនឯង។ក្រោយកើតហេតុកម្លាំងនគរបាលធ្វើការឃាត់ជនដៃដល់ភ្លាមៗផងដែរ។

មន្ត្រីនគរបាលដដែលបន្តថាជនដៃដល់ដែលឃាត់មានឈ្មោះ ភាញ ភី ភេទប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកដំបងឈើជ្រុង វាយទៅលើម្តាយឈ្មោះ ឌុល រឿនអាយុ៧៨ឆ្នាំ(ជរាទៅហើយ) រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលអោយដេកស្លាប់នៅក្នុងដីឡូតិ៍មុខផ្ទះរបស់ខ្លួនតែម្តង។

នគរបាលបញ្ជាក់ថា មូលហេតុ ដោយជនបង្ករជាមនុស្សញៀនថ្នាំមិនដែលខានហើយនៅមុនពេលកើតហេតុកូនប្រុសជាជនដៃដល់ខាងលើបាន សុំលុយម្តាយមិនអោយទើបបង្ករហេតុវាយម្តាយតែម្តង។ក្រោយមកបានរាយការណ៍ទៅនគរបាលមូលដ្ឋានចុះពិនិត្យធ្វើកោសល្យវិច្ច័យ រួចប្រគល់អោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕