About Me

header ads

រថយន្តក្រុមហ៊ុនស្តើងយឿបស្តង់ត្រី បានកៀរបុរសជិះកង់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ


បាត់ដំបង៖ រថយន្តក្រុមហ៊ុនស្តើងយឿបស្តង់ត្រី បានកៀរបុរសជិះកង់ម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុកាលពីវេលាម៉ោង១០:០០នាទី ថ្ងៃទី២២ខែសីហាឆ្នាំ២០១៩លើផ្លូវជាតិ លេខ៥ ក្រុម០៩ភូមិជំនីក  ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ។

ប្រភពពីសម្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តនិង កង់បង្កឡើងដោយរថយន្តម៉ាកហុីយិនដាយ ពណ៌ស ពាក់ផ្លាក លេខកំពង់ចាម៣A១៦០៧ចំណែក អ្នកបើកបរមិនស្គា ល់អត្តសញ្ញា ណ (រត់គេចខ្លួន) បាត់ស្រមោលតែម្តង។

សម្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុច កើតហេតុខាងលើនេះដែរ គឺបើកបរទិសដៅស្របគ្នា លុះមកដល់ចំនុចខាងលើនេះ ក៏ត្រូវបាន រថយន្ត កៀអ្នកជិះកង់ដួល ត្រូវកង់រថយន្តផ្នែកខាងក្រោយកិន បណ្តាលឲ្យស្លាប់នៅកន្លែង កើតហេតុតែម្តង។ជនរងគ្រោះ ឈ្មោះជួប គីមរ៉ាត់  ភេទស្រី អាយុ៧៥ឆ្នាំ មុខរបរមេផ្ទះ មាន ទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្ក  ខេត្តបាត់ដំបង។

សមត្ថកិច្ច បន្តឲ្យដឹងទៀតថាបើតាមការសាកសួរពីសាក្សី ដែលបានឃើញករណី ខាងលើ បានប្រាប់ថា មូលហេតុមកពីរថយន្តហុីយិនដាយនេះ បានបត់ឆ្វេងចូលទៅចាក់ដី ដោយមិនបានមើលក្រោយ ទើបបានជាកៀរបុរសជិះកង់ ដែលជាជនរងគ្រោះចូលទៅ និងកង់ ឡានស្លាប់ភ្លាមៗតែម្តង។
បច្ចុប្បន្ន រថយន្តនិងកង់ជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងវាស់ វែងធ្វើកំណត់ហេតុ យកមករក្សានៅអធិការដ្ធាននគរបាលស្រុកសង្កែ រងចាំភាគីទាំងសងខាង ចូលមកដោះស្រាយតាមនិតិវិធី។ ចំណែកសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។