About Me

header ads

បុរសម្នាក់បើកកាមរីឆ្លាមសុខៗស្រាប់តែងងឹតមុខ ពន្លះ ដើមក្ងោកខ្ទេចមុខទាំងព្រឹក

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង បើកបរ ដោយបុរសម្នាក់ លើសឈាមក៍ងងឹតមុខហើយ រេចង្កូតបោះពួកទៅបុកម៉ូតូ២គ្រឿងនិងដើមក្ងោកមួយដើមធំបណ្តាលអោយខ្ទេចមុខ និងផ្ទុះពោងទាំងព្រឹក។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៩ នៅចំណុចមុខការដ្ឋានសំណង់មជ្ឈមណ្ឌលពាណិជ្ជកម្មប៊ូយ៉ុងស្ថិតនៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ រថយន្ត ដែលបើកបុកដើមឈើនោះម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ ២D-២៤០៣ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានកូនបញ្ជូនទៅកាន់មន្ទីរពេទ្យ។

តាមសាក្សីបានអោយដឹងថា  មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបរថយន្តមួយគ្រឿងខាងលើ បានធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅស្តាំដៃជ្រុលបុកពីក្រោមម៉ូតូចំនួន២គ្រឿង រុញឡើងចិញ្ចើមផ្លូវ ហើយ រថយន្តក៍បានរ៉េចង្កូតទៅបុកដើមក្ងោកមួយដើមធំដែលមានទំហំមុខកាត់ប្រមាណកន្លះម៉ែត្រកំពិតរួញជាប់ទៅមុខលែងរួច ។

តាមសាក្សីបានអោយដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះបណ្តាលអោយម៉ូតូ២គ្រឿងរងការខូចខាត ហើយ រថយន្តខ្ទេចមុខ បែកពោងទាំង២ ។ចំណែកដើមឈើពមរងការខូចខាតនោះទេ។ភ្លាមៗ អ្នកបើកបរ ក៍បានប្រាប់អោយដឹងថា មូលហេតុដែលកើតមានគ្រោះថ្នាក់ដោយសាតែសម្ពាធឈាមឡើង ងងឹតមុខ ក៍រ៉េចង្កូតទៅបុកដើមឈើតែម្តង។បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ក៍បានទាក់ទងទៅក្រុមគ្រួសារមកសម្របសម្រួលជួយជួលជុលម៉ូតូ ព្រមទាំងបញ្ជូនអ្នកបើកបរ ទៅកាន់មន្ទីរពេទ្យ ។
ចំណែករថយន្ត ត្រូវបាននគរបាលខណ្ឌសែនសុខ ចុះទៅស្ទួចបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បី រងចាំម្ចាស់ ទៅយកជួសជុសដោយខ្លួន ឯង៕