About Me

header ads

រថយន្តសាំងយ៉ុងដាច់ហ្វ្រាំងរេចង្កូតបុកបង្គោលភ្លើងបាក់អស់មួយដើមនៅខណ្ឌបឹងកេងកង

ភ្នំពេញ:ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តសាំងយ៉ុងដាច់ហ្វ្រាំងរេចង្កូតទៅបុកបង្កោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមហើយរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែមិនបណ្ដាលអោយមានអ្នករបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១០នឹង០០នាទីថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវ២៩៦កែងនឹងផ្លូវមុន្នីរ៉េត សង្កាត់ទូលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរមានឈ្មោះ កែវ នាង អាយុ៣៨ឆ្នាំមុខរបរ បើកបរ ស្នាក់នៅ ភូមិថ្នល់កែង ឃុំកណ្ដៀងរៀវ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក សាំងយ៉ុង ពណ៌សពាក់ស្លាកលេខកណ្ដាល 2A-0984បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៩៦ក្នុងទិដដៅពីកើតទៅលិចខណ:មកដល់កន្លែងកើតហេតុឡានដាច់ហ្រ្វាំងបានរេចង្កូតទៅបុកបង្គោលភ្លើងដែកបំភ្លឺផ្លូវបាក់អស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំ សំណាងមិនបណ្ដាលអោយមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនឹងធ្វើការទំនាក់ទំនងនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាន នគរបាល​រាជធានីភ្នំពេញ​ ររងចាំធ្វេីការដោះស្រាយនៅពេលក្រោយ។