About Me

header ads

ខូចចិត្តបាត់បង់ស្នេហ៍ បែរប៉ុនប៉ងបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន មិនបានសម្រេចដាច់ធ្លាក់រងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់ខូចចិត្តព្រោះបាត់ស្នេហ៍ បែរជាប៉ុនប៉ងចងកសម្លាប់ខ្លួន ដោយយកខ្សែជ័រ មកចង តែរបូត ទើបដាច់ធ្លាក់ តាំងពីជាន់ទី៣ មកទាក់ខ្សែភ្លើងដាច់រប៉ាត់រប៉ាយ មកដីរងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនេះក្នុងភូមិសេ ប៉េ សេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យុវជនខាងលើ ឈ្មោះ ធី ចាន់តាក់ អាយុ២៧ឆ្នាំ មុខរបរ សន្តិសុខឯក ស្នាក់នៅបន្ទប់ជួលជាន់ទី៣ រួមជាមួយបងប្អូនគ្នា៥នាក់ មានស្រុកកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

តាមការឲ្យដឹងពីសាច់ញាតិ យុវជនខាងលើ ខូចស្រឡាញ់នារីម្នាក់ ចង់ចងសម្ព័ន្ធភាពស្នេហាជាមួយនាង តែមិនបានសម្រេច ដោយសាររនាំងវណ្ណៈស្នេហ៍ ទើបធ្វើឲ្យយុវជនខាងលើខូចចិត្ត ត្បិតខកស្នេហ៍ រហូតដល់មានអារម្មណ៍មិននឹងនរ ទីបំផុតនៅព្រឹកថ្ងៃនេះ ខណៈដែលបងប្អូនកំពុង ដេកសម្រាក មិនទាន់ងើបចេញពីបន្ទប់ ឆ្លៀតឱកាសស្ងាត់នៅឡើយ យុវជនគិតខ្លី យកប្រដាប់ថ្ពក់ហាលខោអាវជ័រ មកចងភ្ជាប់និងដែកពិដាន ក៏ប៉ុន្តែទម្ងន់មនុស្សធ្ងន់ ធ្វើឲ្យដាច់រហូតដែក ធ្លាក់តាំងពីជាន់ទី៣ ទាក់ដាច់ទាំងខ្សែភ្លើង មុននិងដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះក្នុងសភាពធ្ងន់ សមត្ថកិច្ច ប្រជាពលរដ្ឋ ហៅរករថយន្តសង្គ្រោះអស់រយៈពេលជាង១ម៉ោង គ្មានឃើញរថយន្តសង្គ្រោះខាងណាមកជួយ ទីបំផុត ប្រជាពលរដ្ឋក្បែរខាង យករថយន្តផ្ទាល់ខ្លួនមកជួយដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕