About Me

header ads

អាប៊ូលក្តៅចិត្ត សង្ស័យខឹងម្ចាស់?ចុះងូតទឹកទាំងព្រឹក

រាជធានីភ្នំពេញ៖ គ្រឿងចក្រមួយគ្រឿង កំពុងតែឈូសឆាយ សុកៗ ក៍បានស្រុតខ្សាច់ធ្លាក់ចូលក្នុងទឹកអូរ សំងំលេងទឹកអស់រយះពេលជាច្រើនម៉ោង ទើបម្ចាស់យកគ្រឿងចក្រមកស្ទួចយកឡើងគោកវិញ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៨ខែកក្កដា ឆ្នាំ ២០១៩ នៅក្នុងការដ្ឋានរបស់សាលារាជធានីភ្នំពេញចាក់លុបប្រឡាយអូរវែងស្ថិតនៅក្រោយវត្តទួលអស់លោក ក្នុងសង្កាត់គីឡូមែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ ដើម្បីធ្វើស៊ីផាយ និងផ្លូវព្រមទាំងរៀបចំអោយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការស្ថាបនា ផ្លូវរថភ្លើង ទៅរស់នៅ មាត់អូរនោះ។

តាមអ្នកបើកបរ បានអោយដឹងថា នៅព្រឹកនោះគ្រឿងចក្រ(អាប៊ុល)នោះកំពុងតែឈូសឆាយ ដីនៅមាត់អូរ ដែលកំពុងតែចាក់ដីខ្សាច់លប់។ខណះនោះ ក៍បានស្រុតដីក៍បានរអិលធ្លាក់ចូលទៅក្នុងប្រឡាយអូវែងនោះតែម្តងបណ្តាលលិចបាត់នៅសល់តែដំបូល។គេនិយាយថា សង្ស័យ ក្តៅពេកខឹងម្ចាស់ប្រើមិនឈប់ ក៍បានចុះងូតទឹកតែម្តង។

តាមព័ត៌មានអោយដឹងថា ភ្លាមៗនោះ អ្នកបើកបរក៍បានលោតចេញយកតែរួចខ្លួន ។នៅព្រឹកនោះ ម្ចាស់គ្រឿងចក្រក៍បានហៅរថយន្ត ដើម្បីយកមកស្ទួចលើកឡើង យកទៅជួសជុលដោយខ្លួនឯង។នៅព្រឹកនោះដែល ក៍បានសកម្មភាពចាក់ដីក៍បានផ្អាក់ដំណើរការផងដែរ៕