About Me

header ads

កម្មករម្នាក់ហុចដែកមិនប្រយ័ត្នប៉ះចំខ្សែកាបអគ្គិសនីឆក់របួសធ្ងន់


ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈបុរសរងគ្រោះ បាននាំកម្មករទៃទៀតទៅសុីឈ្នួលធ្វើដំបូលផ្ទះឱ្យប្រជាពលរដ្ឋក្នុងភូមិ ។
ហេតុការណ៍ករណីខ្សែភ្លើងឆក់នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ក្បែរផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលា
ក្រៅ ។  ប្រភពព័ត៍មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណាត ភេទប្រុស អាយុ២៩
ឆ្នាំ ជាជាងផ្សារដែក រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រងរបួសធ្ងន់ឆេះជើងខាងស្ដាំ និងរលាកពេញរាងកាយ ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបាននាំកម្មករចំនួន៤នាក់ទៅស៊ីឈ្នួលផ្សារដំបូរផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលមានម្ចាស់ឈ្មោះ មុំ ក្នុងភូមិកើតហេតុខណៈពេលកំពុងតែផ្សារដំបូលសុខៗ ស្រាប់តែជាងខ្វះដែក ក៏ប្រើឱ្យកម្មកររងគ្រោះ ហុចដែក១ដើមែលមាន បណ្ដោយប្រវែង៦ម៉ែត្រ ទទឹង២៥លី ។

ពេលកំពុងតែហុចនោះ ជនរងគ្រោះ បានទាញលើកដែកឡើងក៏ប៉ះចំខ្សែភ្លើងកាបស្រាត៣ខ្សែ មានកម្ពស់បង្គោលភ្លើងធំមកដីប្រហែល១០ម៉ែត្រ បណ្ដាលឲ្យឆក់ភ្លាម់ៗ ក្រោយមកបងប្អូននិងកម្មករលើកដាក់រថយន្តរបស់ម្ចាស់ផ្ទះដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕