About Me

header ads

ឃាត់ខ្លួនឃាតករ សម្លាប់នារីម្នាក់ហើយដុតបំផ្លាញសាកសពនៅជ្រោយចង្វារ


រាជធានីភ្នំពេញ៖ ឃាតករដ៍សាហាវព្រៃផ្សៃដែលរិតកសម្លាប់នារីវ័យក្មេងម្នាក់ ហើយ ដឹកសពតាមរថយន្តយកទៅដុតចោលនៅតាមមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កាលពីកំឡុងចុងខែមិថុនាឆ្នាំ២០១៩កន្លងមក ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី២៣ខែ កក្កដា ឆ្នាំ ២០១៩នេះ។

ឃាតករ រូបនោះ ត្រូវបាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ប្រាប់បណ្តាញពត៌មានក្នុងស្រុកអោយដឹងថាជាជនជាតិចិន ហើយត្រូវជា សង្សានារីរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា។ ទោះបីជាយ៉ាងណា នគរបាល ពុំទាន់បង្ហាញ ពីអត្តសញ្ញាជនដៃដល់ជាឃាតករឡើយ ។

ជនដៃដល់នោះ ត្រូវបាននគរបាលអោយដឹងថាត្រូវឃាត់ខ្លួននៅក្នុងមូលដ្ឋាន ខណ្ឌឬស្សីកែវ បន្ទាប់ពីជនដៃដល់វិលត្រឡប់មកពីប្រទេសចិនវិញ។ គួរបញ្ជាក់ថាស្រ្តី មានផ្ទៃពោះវ័យក្មេង ម្នាក់ ត្រូវឃាតករសាហាវព្រៃផ្សៃ រិតករសម្លាប់ ហើយច្រកក្នុងវ៉ាលី ដឹកតាមរថយន្តម៉ាក ឡិចស៊ីមួយគ្រឿង យកទៅដុតបំផ្លាញសាកសពតាមបណ្តោយមហាវិថីឈ្នះឈ្នះ។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ៩និង៣០ នាទី យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រង់ចំណុចវាល របស់លោកឧកញ៉ាលីយ៉ុងផាត់ ខាងកើតវិមានឈ្នះឈ្នះ ក្នុងភូមិបាក់ខែងលើ  សង្កាត់បាក់ខែង  ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ។សពនារីរូបនោះ ពុំស្គាល់អត្តសញ្ញាណឡើយ មានអាយុ ប្រមាណ២០ឆ្នាំ ដែលគេមាន ការសង្ស័យជាជនជាតិចិន ។

តាមសាក្សី បានអោយដឹងថានៅមុនពេលកើតហេតុ គេ ឃើញរថយន្តម៉ាកឡិចស៊ីស មួយគ្រឿង បានបើកចូលទៅក្នុងដីវាលនោះ ដោយពុំមាននណាម្នាក់ចាប់អារម្មណ៍ឡើយ។ មួយសន្ទះ ស្រាប់តែមានភ្លើងឆេះ បង្កអោយមានការភ្ញាក់ផ្អើលដល់កម្មករបូមខ្សាច់ ដោយ ស្មានតែឆេះស្មៅ ក៏បាននាំគ្នារត់ទៅមើល។ភ្លាមៗ រថយន្តនោះក៍បានបើកចេញទៅ។

តាមព័ត៌មាន បានអោយដឹងទៀតថាបន្ទាប់ពីភ្លើង ឆេះរលត់ទៅក៍បានប្រទះឃើញសព មនុស្សម្នាក់។  នៅកន្លែងកើតហេតុ សមត្ថកិច្ច រកឃើញមានអាចទ្រនាប់ស្រ្តីម្នាក់ នៅក្បែរនោះ ព្រមទាំងរកឃើញ ឆ្អឹងដែកវ៉ាលីក្នុងគំនរផេះ។ សព ត្រូវបាននគរបាលដឹកបញ្ជូនទៅតំកល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យ ដើម្បីត្រួតពិនិត្យ បន្តទៀត។

នៅព្រឹកថ្ងៃទី៣០ខែ មិថុនា ឆ្នាំ ២០១៩ នគរបាលជំនាញ ក៍បានបន្តចុះទៅត្រួតពិនិត្យ កន្លែងកើតហេតុ និងពិនិត្យសព យ៉ាងល្អិនល្អន់បំផុត។ នៅលើក មានចំណងកន្សែងពោះគោ ដែលបញ្ជាក់ថានារីរូបនោះ ត្រូវបានឃាតករ រិតកសម្លាប់។បន្ទាប់ពីវរះកាត់ត្រួតពិនិត្យ ត្រូវសមត្ថកិច្ចអោយដឹងថាសពនារីរូបនោះ មានអាយុប្រមាណ ១៥ឆ្នាំ ទៅ១៩ឆ្នាំ ព្រមទាំងមានគត៌ប្រមាណ៧ទៅ៨សប្តាហ៍។នគរបាលជំនាញ ក៍បានធ្វើការសន្និដ្ឋានថានារីរូបនោះ ត្រូវបានឃាតករ រិតកសម្លាប់និងកន្សែង នៅកន្លែងណាមួយ រួចច្រកក្នុងវ៉ាលី ដឹកតាមរថយន្តយកទៅដុត ចោលនៅកន្លែងស្ងាត់ ដើម្បីបំផ្លាញភស្តុតាង។ឃាតករអាចជាមនុស្សស្គាល់គ្នា ។

ដូចការសន្និដ្ឋាន  ឃាតករ គឺជាប្រុសស្នេហ៍និងនារីរងគ្រោះ។ ជុំវិញរឿងហេតុ ដែលនាំ អោយឃាតករសម្លាប់សង្សាររបស់ខ្លួន សមត្ថកិច្ច ពុំទាន់ទំលាយអោយដឹងឡើយ។ ដោយអត្តសញ្ញាណនារីរងគ្រោះ ក៍ដូចជា ជនដៃដល់ជាឃាតករ ក៍បានពុំទាន់ស្គាល់អត្ត សញ្ញាណដែរ៕