About Me

header ads

មិនទាន់ដល់ថ្ងៃសម្ពោធដាក់លក់ផងចោរចូលលួចទូរស័ព្ទអស់ជាង៥០គ្រឿង

ភ្នំពេញ ៖ ហាងលក់ទូរស័ព្ទដៃមួយកន្លែងទើបធ្វើរួចថ្មីៗមិនទាន់បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅឡើយហើយម្ចាស់បានទិញទូរស័ព្ទចូលទូសុទ្ធតែថ្មីៗក្នុងប្រអប់ទើបបានរយៈពេល២ថ្ងៃប៉ុណ្ណោះមិនទាន់បើកសម្ពោធហាងដាក់លក់ផង ។ស្រាប់តែត្រូវបានចោរគាស់ដំបូលចោះពិដានម្នាងសិលារួចយកអង្រឹងនីឡុងចងទម្លាក់រួចសម្រូតខ្លួនចូលទៅលួចទូរស័ព្ទអស់ជាង៥០គ្រឿង បន្ទាប់មកបានបើទ្វារចេញគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនសែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីម្ចាស់ហាងឈ្មោះ ពៅ ម៉ាលី អាយុ៤៦ឆ្នាំបានប្រាប់ឲ្យនគរបាលដឹងថា ហាងគាត់ទើបបើកការរៀបចំ ដាក់ទូស័ព្ទថ្មីៗ សន្លាងចូលក្នុងទូបាន២ថ្ងៃ ប៉ុណ្ណោះក្នុងនោះមានម៉ាកសាំស៊ុង អាយហ្វូន ហ៊ូវៃជាដើម ដើម្បីត្រៀមរៀបចំបើកសម្ភោធលក់ នៅថ្ងៃខាងមុខ។ប៉ុន្តែនៅមនទាន់ដល់ថ្ងៃដែលត្រូវធ្វើពិធីសម្ពោធដើម្បីយកលាភហុងស៊ុយក្នុងការលក់ដូរនៅឡើយទេ ហើយក៏មិនទាន់បានបំពាក់កាមេរ៉ាដុវត្ថិភាពនៅឡើយដែរ ស្រាប់តែត្រូវក្រុមចោរគាស់ដំបូលលួចយកអស់បែបនេះតែម្ដង។

ប្រភពដដែលបានបន្តថា នៅវេលាយប់ថ្ងៃទី២៩ ខែកក្កដា គាត់បានរៀបចំទុកដាក់ឥវាន់ខាងលើបិទទ្វារត្រឹមត្រូវរួចរាល់ហើយ ទើបនាំគ្នាចូលដេកនៅក្នុងបន្ទប់ខាងក្រោយហើយក៏លង់លក់ដោយមិនដឹងខ្លួនរហូតដល់ភ្លឺ។លុះនៅព្រឹកឡើងថ្ងៃទី៣០នក្រោយភ្ញាក់ពីដំណេក ចេញពីក្នុងបន្ទាប់ស្រាប់តែឃើញទ្វារហាងចំហរ រីឯដំបូលលើ មាន ប្រហោងធ្លុង ព្រមទាំងមានអង្រឹងចងទម្លាក់ចុះក្រោមចំណែក ទូរស័ព្ទក្នុងទូសុទ្ធតែថ្មីៗក្នុងប្រអប់បាត់អស់សរុបចំនួនជាង៥០គ្រឿង ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើលផ្ទាល់និងស្រាវជ្រាវរកជនសង្ស័យតែម្តង ៕