About Me

header ads

សិស្សសាលាម្នាក់រងរបួសធ្ងន់ និង៣នាក់រងរបួសស្រាល

ខេត្តប៉ៃលិន ៖ សិស្សសាលាម្នាក់រងរបួសធ្ងន់ និង៣នាក់រងរបួសស្រាល ត្រូវគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយខូចខាតអស់ម៉ូតូចំនួន០២គ្រឿង ដោយសារម៉ូតូបុកជាមួយម៉ូតូ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃចន្ទ១៤រោច ខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥៧ ខាងលិច​ផ្លូវចូលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរពឺត​ សង្កាត់​ទួលល្វា​  ក្រុងប៉ៃលិន​ ។ប្រភពព័ត៍មានបានឱ្យដឹងថា អ្នកបើកបរម៉ូតូមាន ឈ្មោះ សុខ ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន  (រងរបួសស្រាល) ដោយបើកបរម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M 6690 ឆ្នាំ២០១២ ខូចខាត់យ៉ាងដំណំ ។

អ្នករួមដំណើរទី១.ឈ្មោះ ផុន ទិត្យមករា ភេទប្រុស អយុ១២ឆ្នាំ ជាសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន (រងរបួសស្រាល ) អ្នករួមដំណើរទី២. ឈ្មោះ ផុន សុភ័ក្រ ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនរងរបួសស្រាល។ចំណែកអ្នកបើកបរម៉ូតូភាគីម្ខាងទៀតឈ្មោះញឹម សីហា  អាយុ ១៧ឆ្នាំ ភេទប្រុស មុខរបរ ជាកម្មករ រស់នៅភូមិ ចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន រងរបួសធ្ងន់ដោយបើកបរម៉ូតូម៉ាកScoopy ពណ៌ស ពាក់ស្លាកលេខ 1B-0955 (ខូចខាតធ្ងន់)។  ប្រភពបន្តទៀតថាមូលហេតុគឺបណ្តាលមកពីកត្តាមនុស្សបើកបរមិនគោរពសិទ្ធិអទិភាព និងល្បឿនលឿន ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯម៉ូតូទាំង២គ្រឿង ត្រូវនគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចររង់ចាំដោះស្រាយ ៕