About Me

header ads

ឆ្កឹះសោរបងផ្ទះចូលលួចម៉ូតូបានសម្រេចជិះចេញប្រទះនឹងកម្លាំងល្បាត់ឃាត់ខ្លួន

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូម៉ាក់ធូដេរមួយគ្រឿងបានសម្រេចជិះគេចខ្លួនប្រទះនឹងកម្លាំងសមត្ថកិច្ច ។

ហេតុការឃាត់ខ្លួនជនសង្ស័យនេះកាលពីវលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ចំណុចម្តុំផ្លូវរថយន្តភ្លើងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះនឹម សម្បត្តិភេទប្រុសអាយុ២៨ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតនៅភូមិមានឬទ្ធិ ឃុំព្រៃរាំង ស្រុកដងទង់ខេត្តកំពត។ ចំណែកម្ចាស់ម៉ូតូឈ្មោះ បេ ភ័ព្វ សំណាងភេទប្រុសអាយុ៣២ ឆ្នាំស្នាក់នៅផ្ទះលេខ២០៤៨ផ្លូវជាតិលេខ៥ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ម៉ូតូម៉ាកធូដេពណ៌សពាក់ស្លាកលេខភ្នំពេញ1FX  1732។

តាមនគរបាលបានអោយដឹងថា នៅវេលាយប់នោះកម្លាំងនគរបាលក៍បានជិះល្បាតក្នុងមូលដ្ឋានក៍បានប្រទះឃើញ ជនសង្ស័យ មានការសង្ស័យ ក៍បានឃាត់សួននាំត្រូវបានជនសង្ស័យ សារភាពថា ម៉ូតូនោះខ្លួនទើបតែលួចបាន។បន្ទាប់ពីឃាត់នាំទៅប៉ុស្តិ៍ នៅវេលាព្រឹកម្ចាស់ម៉ូតូក៍ក៍បានទៅដាក់ពាក្យបណ្តឹងផងដែរ។

តាមម្ចាស់ម៉ូតូបានអោយដឹងថានៅវេលាម៉ោង៨យប់ថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៩ខ្លួនបានទុកម៉ូតូនៅមុខផ្ទះលេខ២០៤៨រួចចូលសម្រាកបាត់ទៅ។លុះព្រឹកឡើងវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែកក្កដា  ឆ្នាំ២០១៩រូបខ្លួនក៏ចេញពីក្នុងផ្ទះមើលម៉ូតូបាត់ ទៅមើលរបងផ្ទះត្រូវចោគាស់យកបាត់។ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់ ៕