About Me

header ads

មិនសរសើរមិនបាន នគរបាលចរាចរណ៍ខេត្តកោះកុង ម្នាក់ ឃើញសំរាមត្រូវបានគេបោះពាសវាសពាសកាល ចុះកើបសំរាមដាក់ធុង

កោះកុង ៖  ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីប៉ូលីសចរាចរណ៍រូបរាងសង្ហាម្នាក់ បានធ្វើសកម្មភាពចុះពីលើម៉ូតូ កើបសំរាម ដែលបងប្អូនអ្នកដើរលំហែកាយនៅលើសួនច្បារ បានបោះចោលដាក់ធុងសំរាម នៅត្រង់ចំណុចភូមិ១ សង្កាត់​ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ  ខេត្ត​កោះកុង​ ។

សកម្មភាពបែបនេះធ្វើឲ្យមហាជនជាច្រើនបានសម្តែងការកោតសរសើរ និងចែករំលែកពេញបណ្តាញសង្គម ដោយនេះពិតជាគំរូដ៏ល្អពីលោកប៉ូលីសចរាចរណ៍ដែលបានជួយដល់សង្គម និងយកចិត្តទុកចំពោះសោភ័ណភាពទីក្រុង ទោះបីមិនជាការងារកត្វកិច្ចលោកក៏ដោយ។

 តាមរយៈគណនេយ្យហ្វេសប៊ុក មួយឈ្មោះ Hea keang   ធ្វើការបង្ហោះ និងសរសេរយ៉ាងដូច្នេះថា៖

នៅថ្ងៃ ១ ខែ កក្កដា​ ឆ្នាំ ២០១៩ នេះថា ៖  វាមិនមែនជារឿងត្រូវអាប់អោន​ មិនមែនជារឿងត្រូវខ្មាស់គេទេ តែបើនៅគោលដៅដែលយើងឈរជើងពោពេញដោយសម្រាមទើបជារឿងមួយដែលត្រូវខ្មាស់ ជួយគ្នាសំអាតទើបស្អាត រដ្ឋបាលក្រុងខំដាក់ធុងអោយដាក់សំរាមបែជាដាក់ក្បែរធុងទៅវិញ?????

សូមបងប្អូនមេត្តា ហូបនំចំណីហើយ ជួយសំអាតផង ចូលរួមថែរក្សាបរិស្ថាន និង អនាម័យទាំងអស់គ្នា ។