About Me

header ads

រថយន្ត Mazda របស់ជនជាតិចិនម្នាក់ព្រះលះគ្នាជាមួយនិងរថយន្តម៉ាក COROLLA បណ្តាលឱ្យមន្ត្រីយោធាម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសជាន្ត្រីយោធាម្នាក់បានរងរបួសធ្ងន់ ខណៈដែលរូបគាត់បានបើកបររថយន្តម៉ាក COROLLA មួយគ្រឿងតែម្នាក់ឯង និងជួបគ្រោះថ្នាក់ចរចចរណ៍ដោយបុកជាមួយនិងរថយន្តម៉ាក Mazda មួយគ្រឿង ដែលបើកបរដោយយបុរសជនជាតិចិន ម្នាក់យ៉ាងពេញទំហឹងនោះ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចខាងមុខមជ្ឈមណ្ឌល ព្រីនសិ៍ផ្លាហ្សា ផ្លូវព្រះនរោត្តម ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ធាម វិសាល អាយុ ៣៥ឆ្នាំ មុខរបរជាយោធា មានទីលំនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។មុនពេលកតហេតុ បុរសរងគ្រោះបើករថយន្តម៉ាក កូរ៉ូឡា ព៌ណស ពាកើស្លាកលេខភ្នំពេញ២AA-៦៨៦៤ មួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូងតែម្នាក់ឯង។លុះមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានរថយន្តម៉ាក Mazda ព៌ណស ពាក់ស្លាកលេខភ្នំពេញ២AE-២៣៥៥ មួយគ្រឿង ដែលបោះកបរដោយបុរស ជនជាតិចិនម្នាក់ឈ្មោះ ហ័ង ជឹង អាយុ ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ព្រីនសិ៍ផ្លាហ្សា បើកចេញពក្រុមហ៊ុន មកបុកគ្នា ពេញ ទំហឹងបណ្តាលអោយបុរសជាមន្ត្រីយោធាម្នាក់ខាងលើរងរបួសធ្ងន់តែម្តង ចំណែកឯរថយន្តទាំងពីរគ្រឿងក៏កំពិតមុខរង ការខូចខាតយ៉ាងដំណំដូចគ្នាផងដែរ។

ក្រោយពេលកើតហេតុ បុរសជាមន្ត្រីដែលរងរបួសត្រូវបានគេបញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បីយកទៅកាន់មន្ទីរពេទ្យ ចំណែក ឯរថយន្តទាំង ២គ្រឿង ត្រូវបានកម្លាំងមានសម្ថកិច្ចធ្វើការវាស់វែងនិងបញ្ជូនយកទៅរក្សាទុកនៅការិយាល័យ នគរបាល ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត។