About Me

header ads

ឆ្លងចរន្តភ្លើងហុយផ្សែងខ្មួលចេញពីក្នុងផ្ទះ ផ្អើលពលរដ្ឋក្បែរខាងដងទឹកជះពន្លត់

ភ្នំពេញ ៖ ផ្ទះពលរដ្ឋមួយកន្លែង សុខៗស្រាប់តែទុស្សេឆ្លងចរន្តភ្លើង ផ្សែងហុយខ្មួលខ្មាញ់ បង្កឲ្យផ្អើលឆោឡោ ពលរដ្ឋក្បែរខាង នាំគ្នាដង បាញ់ទឹក និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើងភ្លាមៗ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ក្រុម៨ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

គ្រោះអគ្គិភ័យមួយចម្អិនកំពឹសខាងលើ កើតឡើង ទោះជាមានបងប្អូនប្រជាពលរដ្ឋក្បែរខាងជួយអន្តរាគមន៍ទាន់ពេលយ៉ាងណាក្តី សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ បានចេញទៅដល់ទីតាំងខាងលើ ពិនិត្យជាក់ស្តែង ជៀសវាងភ្លើងរាលដាលបន្តទៀត ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីសាកសួរ ពិនិត្យជាក់ស្តែង ករណីខាងលើផ្តើមចេញពីទុស្សេឆ្លងចរន្តភ្លើង ទើបបង្កឲ្យផ្សែងហុយខ្មួល សំណាងល្អ ភ្លើងរលត់ទៅវិញ ដោយមានបងប្អូនប្រជាពលរដ្ឋជុំវិញប្រើប្រាស់ទុយោទឹក ដងទឹក បាញ់ជះ និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ជួយពន្លត់ឲ្យភ្លើងរលតទៅវិញ ។ សម្ភារៈប្រើប្រាស់មួយចំនួនខូចខាត ដាច់ធ្លាក់ពិដាន តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ភ្លើងបានរលត់ទៅវិញ មុនឡានទឹកទៅដល់ ៕