About Me

header ads

អ្នករត់ម៉ូតូកង់៣មានជម្ងឺប្រចាំកាយចងកសម្លាប់ខ្លួន នៅផ្ទះជួល

រាជធានីភ្នំពេញ៖ អ្នករត់កង់បីឥណ្ឌាម្នាក់ បានសម្រេចចិត្តចងកនឹងក្រមាបញ្ចប់ជីវិតខ្លួន ឯងនៅផ្ទះ ជួលបន្ទាប់ពីមានជំងឺរ៉ាំរ៉ៃ មើលមិនជាស្គមរីងរ៉ៃសល់តែស្បែកដណ្តប់ឆ្អឹង ។
 ការធ្វើអត្តឃាតនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១០មិថុនា ឆ្នាំ២០១៩នៅចំណុចឡាវតឿផ្ទះជួល តាមផ្លូវលេខ ១៩៩០ក្នុងភូមិ ភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
តាមនគរបាលអោយដឹងថា  បុរស ដែលចងកសម្លាប់ខ្លួន ឈ្មោះ នួន សាវ៉ាត  អាយុ៤២ឆ្នាំ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ខាងលើ និងមានស្រុកកំណើតភូមិជើងលង ឃុំ ចំប៉ី ស្រុកបាទី ខេត្តតាកែវ។
 តាម នគរបាលមូលដ្ឋាន បានអោយដឹងថាបុរសរូបនោះ បានចងក នឹងក្រមាភ្ចាប់ទៅនឹងចម្រឹង បង្អួច នៅបន្ទប់ឡាវតឿង ហើយ បានស្លាប់ដូចបំណង ត្រូវ បានប្រជាពលរដ្ឋ រាយការប្រាប់សមត្ថកិច្ច បង្កអោយមានការភ្ញាក់ផ្អើលឡើង ។
តាមក្រុមគ្រួសារ បានអោយដឹងថា បុរស រូបនោះ មានជំងឺ រ៉ាំរ៉ៃ ជាច្រើនមុខ មើលពុំជា អស់រយះពេលជាយូឆ្នាំ មកហើយ នឹងស្គមនៅសល់តែឆ្អឹង ។ ដោយសារតែ កុំអោយពិបាកដល់គ្រួសារក៍បានសម្រេចចិត្តចង កសម្លាប់ខ្លួន តែម្តង ។នៅព្រឹកនោះ ដែរ នគរបាលជំនាញក៍បានចំទៅត្រួតពិនិត្យ សព ហើយ បញ្ជាក់បុរសរូបនោះចងកសម្លាប់ខ្លួន ឯង ។សពត្រូវបានក្រុមគ្រួសារនាំយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕