About Me

header ads

សម្ថកិច្ចចុះឆែកឆេរក្រុមហ៊ុន ហុងថន សង្ស័យថាផលិតឡេដោយខុសច្បាប់ និង រកឃើញរហូតទៅដល់ជាង ១០តោន

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ជាអនុប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលលអំពីសំណាក់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលា តំបូងរាជធានីភ្នំពេញ និងមន្ត្រីក្រសួងសុខាភិបាល បានឆ្មក់ចុះបង្ក្រាបទីតាំងផលិតឡេលាបស្បែករបស់ក្រុមហ៊ុន <<ហុងថន >> ដែលគ្មានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល ដោយបានធ្វើការដកហូតឡេលាបស្បែក និង គ្រឿងសំអាងផ្សេងៗ ជា  ច្រើនមុខទៀត រហូតទៅដល់ ទម្ងន់ជាង ១០តោនឯណ្ណោះ។ប្រតិបត្តិការបង្ក្រាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុចក្រុមហ៊ុន ហុងថន ខសបេធីក ឯ.ក ដែលមានទីតាំងផ្ទះលេខ ៣១ ផ្លូវបេតុង ភូមិទ្រា៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ 

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានប្រាប់ ឱ្យដឹងថា ក្នុងពេលនេះកម្លាំងរបស់លោក ដោយមានការសម្របសម្រួលអំពីសំណាក់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងសាលាដំបូង និង ចូលរួមដោយអស់លោកជាមន្ត្រីរបស់ក្រសួង សុខាភិបាលជាច្រើននាក់ទៀត។បាននាំគ្នាចុះបង្ក្រាបទីតាំង លាយឡេលាបស្បែក វេចខ្ចប់ ចរាចរណ៍ និង ចែកចាយគ្រឿងសំអាងជាច្រើនប្រភេទទៀតរបស់ក្រុមហ៊ុន ហុងថន ខស បេធីក  ឯ.ក ដែលធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាលខាងលើនេះ។ក្នុងប្រតិបត្តិការនេះដែរ កម្លាំងរបស់ លោកបានរកឃើញឡេលាបស្បែកដែលបានផលិតរួច និង គ្រឿងផ្សំ ឧបករណ៍សំរាប់វេចខ្ចប់ រួមទាំង គ្រឿងសំអាង ផ្សេងៗ សរុបមានទម្ងន់រហូតទៅដល់ជា ១០តោនឯណ្ណោះ ដោយទីតាំងខាងលើមានច្បាប់អាជីវកម្មត្រូវត្រឹម តែមិនមានច្បាប់ផលិត ឡេពីក្រសួងសុខាភិបាលដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់នោះ។

ក្រោយពីកម្លាំងមានសម្ថកិច្ចចុះបង្ក្រាបទីតាំងលិតឡេរបស់ក្រុមហ៊ុន ហុងថន ខាងលើនេះ ដោយគ្មានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាលនោះ  ទីតាំងខាងលើក៏ត្រូវបានឃ្លុំបេបិទអាជីវកម្មជាបណ្តោះអាសន្ន ហើយក៏បានឃាត់ខ្លួនស្ត្រីជា ម្ចាស់ក្រុមហ៊ុន ហុងថន ចំនួន ២នាក់យកទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការ សាកសួរជា បន្តទៅទៀតផងដែរ។