About Me

header ads

បើកគោយន្តក្រឡាប់សង្កត់ពីលើស្លាប់ក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់ក្នុងទឹកប្រឡាយនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ស៊ីឈ្នួលបើកគោយន្តដឹកដីឲ្យគេជួបគ្រោះថ្នាក់ក្រឡាប់ចូលក្នុងទឹកប្រឡាយហាវថ្នល់សង្កត់ជនរងគ្រោះពីលើបណ្តាលឲ្យស្លាប់យ៉ាងអាណោចអធម្ម។


ករណីក្មេងបើកគោយន្តក្រឡាប់នេះកើតឡើងកាលពីវេលាម៉ោង៩និង៣១នាទីព្រឹកថ្ងៃទី៣០មិថុនា២០១៩នៅចំណុចភូម ត្បែង ឃុំ គគីរសោម ស្រុក ស្វាយទាប ខេត្តស្វាយរៀង។


បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះនូបញ្ញាភេទប្រុសអាយុ១៣ឆ្នាំមានទីលំនៅភូមិសង្គមឃុំគគីរសោមស្រុកស្វាយទាបត្រូវគោយន្តក្រឡាប់សង្កត់ពីលើជាប់នៅក្នុងទឹកប្រឡាយបណ្តាលឲ្យស្លាប់នៅនិងកន្លែងគួរឲ្យសង្វេក។


ប្រភពដ៏ដែលបន្តទៀតថា ជនរងគ្រោះ មានឳពុកឈ្មោះ នូ  មាឌ និងម្តាយឈ្មោះ គង់ សារី នៅភូមិសង្គម ហើយជនរងគ្រោះបានទៅបើកបរគោយន្តឲ្យឈ្មោះឃឹមសារ៉ន នៅភូមិសង្គមជាមួយគ្នា

ហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះបើកគោយន្តដឹកដីឲ្យកូនលោកអាចារ្យរ៉ននៅភូមិត្បែងឃុំគគីរសោមស្រុកស្វាយទាបគឺដឹកបានចំនួន១០ជើង(ដប់គោយន្ត)ហើយខណៈចាក់ដីរួចបើកត្រឡប់ទៅដឹកដីបន្តទៀតមិនឹងយ៉ាងណាស្រាប់តែរេចង្កូតធ្លាក់ចូលទៅហាវថ្នល់ក្រឡាប់ចូលក្នុងទឹកប្រឡាយសង្កត់ពីលើជាប់បណ្តាលឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធម្ម។


ក្រោយពីកើតហេតុមានឈ្មោះស៊ីនភក្តីភេទប្រុសអាយុ២៦ឆ្នាំបានមកឃើញបានចុះជួយគាស់គោយន្តឡើងដើម្បីជួយជនរងគ្រោះក៏ប៉ុន្តែគាស់ឡើងមិនងាយរួចទម្រាំគាស់យកបានអ្វីៗគឺវាហួសអស់ទៅហើយជនរងគ្រោះរបួសបែកក្បាលធ្ងន់ធ្ងរនិងឈ្លក់ទឹកស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។បន្ទាប់មកទូរសព្ទ័ហៅក្រុមគ្រួសារឲ្យមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕